Quran Apps in many lanuages:

Surah Al-Hajj Ayahs #72 Translated in Khmer

وَإِنْ جَادَلُوكَ فَقُلِ اللَّهُ أَعْلَمُ بِمَا تَعْمَلُونَ
ហើយប្រសិនពួកគេបានជជែកជាមួយអ្នក ដូចនេះ ថាទៅ អល់ឡោះដឹងណាស់នូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ត
اللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ فِيمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
នាថ្ងៃត្រូវរស់ឡើង វិញ អល់ឡោះនឹងវិនិច្ឆ័យរវាងពួកអ្នក នៅក្នុងអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នាក្នុង រឿងនោះ
أَلَمْ تَعْلَمْ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاءِ وَالْأَرْضِ ۗ إِنَّ ذَٰلِكَ فِي كِتَابٍ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
តើអ្នកមិនទាន់ដឹងទេឬ ការពិតអល់ឡោះដឹងបំផុត នូវអ្វីដែលមានឯ មេឃ និងដី។ ទាំងអស់នេ់ះ ពិតជាមានក្នុងកំណត់ត្រា។ ការពិត ទាំងអស់នេះងាយ ស្រួលបំផុតលើអល់ឡោះ
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَمَا لَيْسَ لَهُمْ بِهِ عِلْمٌ ۗ وَمَا لِلظَّالِمِينَ مِنْ نَصِيرٍ
ហើយពួកគេកំពុងធ្វើប្រណិប័តន៍ទៅកាន់ផ្សេងពី អល់ឡោះ គឺជាវត្ថុដែលលោកមិនបានដាក់ចុះទៅឱ្យវត្ថុនោះ នូវតឹកតាងណាមួយ ឡើយ ហើយគឺជាអ្វីដែលពួកគេគ្មានការចេះដឹងណាមួយឡើយចំពោះរឿងនេះ ។ ហើយសម្រាប់ពួកអ្នកបំពានគ្មានអ្នកជួយទេ
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ تَعْرِفُ فِي وُجُوهِ الَّذِينَ كَفَرُوا الْمُنْكَرَ ۖ يَكَادُونَ يَسْطُونَ بِالَّذِينَ يَتْلُونَ عَلَيْهِمْ آيَاتِنَا ۗ قُلْ أَفَأُنَبِّئُكُمْ بِشَرٍّ مِنْ ذَٰلِكُمُ ۗ النَّارُ وَعَدَهَا اللَّهُ الَّذِينَ كَفَرُوا ۖ وَبِئْسَ الْمَصِيرُ
ហើយកាលណាគេសូត្រទៅលើ ពួកគេនូវអាយ៉ាត់ៗរបស់យើងដោយច្បាស់ក្រឡែត អ្នកនឹងសម្គាល់នូវការបដិសេធ នៅក្នុងទឹកមុខពួកដែលអជំនឿ ពួកគេហៀបតែនឹងស្ទុះទៅវាយប្រហារពួកដែល កំពុងសូត្រទៅលើពួកគេនូវអាយ៉ាត់ៗរបស់យើង។ ថាទៅ ដូចនេះតើយើងនឹងផ្តល់ ដំណឹងអ្វីទៅកាន់ពួកអ្នកដែលអាក្រក់ជាងនេះទៅទៀត? នោះគឺនរកដែលអល់ឡោះ បានសន្យាទៅកាន់ពួកដែលមិនបានជឿ ហើយជាទីវិលត្រលប់ដ៏អាក្រក់បំផុត

Choose other languages: