Quran Apps in many lanuages:

Surah Al-Hajj Ayahs #75 Translated in Khmer

وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَمَا لَيْسَ لَهُمْ بِهِ عِلْمٌ ۗ وَمَا لِلظَّالِمِينَ مِنْ نَصِيرٍ
ហើយពួកគេកំពុងធ្វើប្រណិប័តន៍ទៅកាន់ផ្សេងពី អល់ឡោះ គឺជាវត្ថុដែលលោកមិនបានដាក់ចុះទៅឱ្យវត្ថុនោះ នូវតឹកតាងណាមួយ ឡើយ ហើយគឺជាអ្វីដែលពួកគេគ្មានការចេះដឹងណាមួយឡើយចំពោះរឿងនេះ ។ ហើយសម្រាប់ពួកអ្នកបំពានគ្មានអ្នកជួយទេ
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ تَعْرِفُ فِي وُجُوهِ الَّذِينَ كَفَرُوا الْمُنْكَرَ ۖ يَكَادُونَ يَسْطُونَ بِالَّذِينَ يَتْلُونَ عَلَيْهِمْ آيَاتِنَا ۗ قُلْ أَفَأُنَبِّئُكُمْ بِشَرٍّ مِنْ ذَٰلِكُمُ ۗ النَّارُ وَعَدَهَا اللَّهُ الَّذِينَ كَفَرُوا ۖ وَبِئْسَ الْمَصِيرُ
ហើយកាលណាគេសូត្រទៅលើ ពួកគេនូវអាយ៉ាត់ៗរបស់យើងដោយច្បាស់ក្រឡែត អ្នកនឹងសម្គាល់នូវការបដិសេធ នៅក្នុងទឹកមុខពួកដែលអជំនឿ ពួកគេហៀបតែនឹងស្ទុះទៅវាយប្រហារពួកដែល កំពុងសូត្រទៅលើពួកគេនូវអាយ៉ាត់ៗរបស់យើង។ ថាទៅ ដូចនេះតើយើងនឹងផ្តល់ ដំណឹងអ្វីទៅកាន់ពួកអ្នកដែលអាក្រក់ជាងនេះទៅទៀត? នោះគឺនរកដែលអល់ឡោះ បានសន្យាទៅកាន់ពួកដែលមិនបានជឿ ហើយជាទីវិលត្រលប់ដ៏អាក្រក់បំផុត
يَا أَيُّهَا النَّاسُ ضُرِبَ مَثَلٌ فَاسْتَمِعُوا لَهُ ۚ إِنَّ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ لَنْ يَخْلُقُوا ذُبَابًا وَلَوِ اجْتَمَعُوا لَهُ ۖ وَإِنْ يَسْلُبْهُمُ الذُّبَابُ شَيْئًا لَا يَسْتَنْقِذُوهُ مِنْهُ ۚ ضَعُفَ الطَّالِبُ وَالْمَطْلُوبُ
ឱមនុស្សទាំងឡាយ! គេបានលើកឡើងនូវឧបមាកថាមួយ ដូចនេះ ចូរពួក អ្នកទាំងឡាយស្តាប់ចុះចំពោះឧបមាកថានេះ។ ការពិត វត្ថុក្រៅពីអល់ឡោះ ដែលពួកអ្នកកំពុងបួងសួងនោះ វត្ថុៗទាំងនោះពុំអាចនឹងបង្កើតសត្វរុយមួយ បានផង សូម្បីីតែពួកគេបានរួបរួមគ្នា ដើម្បីធ្វើការបង្កើតនោះក៏ដោយ។ ហើយប្រសិនបើសត្វរុយនោះឆក់យកអ្វីមួយពីពួកគេ ក៏ពួកគេនឹងមិនអាច ដណ្តើមយកវត្ថុមួយនោះអំពីសត្វរុយមកវិញបានដែរ។ អ្នកស្នើសុំគេ និង អ្នកដែលត្រូវគេស្នើសុំ បានទន់ខ្សោយដូចគ្នា
مَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
ពួកគេមិនលើកតម្កើង អល់ឡោះឱ្យសមនឹងឋានៈរបស់លោកនោះទេ។ ការពិត អល់ឡោះប្រាកដ ជាអ្នកមានប្រពលភាព ពលានុពលបំផុត
اللَّهُ يَصْطَفِي مِنَ الْمَلَائِكَةِ رُسُلًا وَمِنَ النَّاسِ ۚ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
រ៉សូលៗត្រូវបានអល់ឡោះ ជ្រើសរើសអំពីពួកម៉ាឡាអ៊ីកាត់ និងអំពីពួកមនុស្ស។ អល់ឡោះពិតជាអ្នក ឮបំផុត ជាអ្នកឃើញបំផុត

Choose other languages: