Quran Apps in many lanuages:

Surah Al-Hajj Ayahs #78 Translated in Khmer

مَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
ពួកគេមិនលើកតម្កើង អល់ឡោះឱ្យសមនឹងឋានៈរបស់លោកនោះទេ។ ការពិត អល់ឡោះប្រាកដ ជាអ្នកមានប្រពលភាព ពលានុពលបំផុត
اللَّهُ يَصْطَفِي مِنَ الْمَلَائِكَةِ رُسُلًا وَمِنَ النَّاسِ ۚ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
រ៉សូលៗត្រូវបានអល់ឡោះ ជ្រើសរើសអំពីពួកម៉ាឡាអ៊ីកាត់ និងអំពីពួកមនុស្ស។ អល់ឡោះពិតជាអ្នក ឮបំផុត ជាអ្នកឃើញបំផុត
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
លោកដឹងនូវអ្វីដែលមាននៅពីមុខពួកគេ និងអ្វីដែលមាននៅពីក្រោយខ្នងពួកគេ។ ហើយការងារទាំងឡាយនឹងត្រូវ គេបង្វិលត្រឡប់ទៅកាន់អល់ឡោះវិញ
يَا أَيُّهَا الَّذِينَ آمَنُوا ارْكَعُوا وَاسْجُدُوا وَاعْبُدُوا رَبَّكُمْ وَافْعَلُوا الْخَيْرَ لَعَلَّكُمْ تُفْلِحُونَ ۩
ឱពួកដែលជឿ! ចូរពួកអ្នករូកុ ចូរពួកអ្នកស៊ូជោទ ចូរពួកអ្នកគោរពប្រណិប័តន៍ចំពោះម្ចាស់ពួកអ្នក ហើយ ចូរពួកអ្នកសាងអំពើល្អ ដើម្បីពួកអ្នកនឹងទទួលជោគជ័យ
وَجَاهِدُوا فِي اللَّهِ حَقَّ جِهَادِهِ ۚ هُوَ اجْتَبَاكُمْ وَمَا جَعَلَ عَلَيْكُمْ فِي الدِّينِ مِنْ حَرَجٍ ۚ مِلَّةَ أَبِيكُمْ إِبْرَاهِيمَ ۚ هُوَ سَمَّاكُمُ الْمُسْلِمِينَ مِنْ قَبْلُ وَفِي هَٰذَا لِيَكُونَ الرَّسُولُ شَهِيدًا عَلَيْكُمْ وَتَكُونُوا شُهَدَاءَ عَلَى النَّاسِ ۚ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَاعْتَصِمُوا بِاللَّهِ هُوَ مَوْلَاكُمْ ۖ فَنِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ
ហើយចូរ ពួកអ្នកពុះពារក្នុងបុព្វហេតុអល់ឡោះដោយសច្ចៈ ប្រឹងប្រែងដើម្បីលោក គឺ លោកដែលបានជ្រើសរើសពួកអ្នក។ នៅក្នុងសាសនា លោកពុំបានចាត់ នូវការលំបាកណាមួយទៅលើពួកអ្នកទេ។ គឺជាសាសនារបស់បិតាពួកអ្នក អ៊ីព្រហ៊ីម លោកបានប្រសិទ្ឋិនាមពួកអ្នកជាមុស្លីមីន តាំងពីសម័យកាល គម្ពីរមុន និងក្នុងគម្ពីរគួរអាននេះ ដើម្បីរ៉សូលធ្វើជាសាក្សីទៅលើពួកអ្នក ហើយដើម្បីពួកអ្នកធ្វើជាសាក្សីទៅលើមនុស្សទូទៅ ហេតុនេះ ចូរពួកអ្នក បញ្ឈរសឡាត៍ ផ្តល់ហ្សាកាត៍ ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងអល់ឡោះ គឺលោកជាអ្នកគាំពារពួកអ្នក គឺជាអ្នកគាំពារ និងអ្នកជួយដ៏ប្រសើរ

Choose other languages: