Quran Apps in many lanuages:

Surah Al-Hajj Ayahs #31 Translated in Khmer

وَأَذِّنْ فِي النَّاسِ بِالْحَجِّ يَأْتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأْتِينَ مِنْ كُلِّ فَجٍّ عَمِيقٍ
ហើយចូរអ្នកប្រកាស ទៅក្នុងចំណោមមនុស្ស នូវហជ្ជ ពួកគេនឹងទៅដល់អ្នកទាំងថ្មើរជើង និងទាំង លើគ្រប់សត្វអូដ្ឋស្ឋម្គ ពួកគេនឹងទៅដល់មកពីគ្រប់ផ្លូវឆ្ងាយៗ
لِيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ فِي أَيَّامٍ مَعْلُومَاتٍ عَلَىٰ مَا رَزَقَهُمْ مِنْ بَهِيمَةِ الْأَنْعَامِ ۖ فَكُلُوا مِنْهَا وَأَطْعِمُوا الْبَائِسَ الْفَقِيرَ
ដើម្បីពួក គេធ្វើជាសាក្សី នូវអត្ថប្រយោជន៍ទាំងឡាយសម្រាប់ពួកគេ ហើយដើម្បីពួកគេ នឹងរំលឹកឈ្មោះអល់ឡោះ នៅក្នុងទិវាដែលកំណត់នៅលើសត្វពាហនៈ ដែល លោកបានប្រទានជាចំណីដល់ពួកគេ ហេតុដូចនេះ ចូរពួកអ្នកបរិភោគសាច់ សត្វទាំងនោះ ហើយចូរពួកអ្នកផ្តល់ឱ្យជនទីទ័លក្រតោកយ៉ាកបានបរិភោគ
ثُمَّ لْيَقْضُوا تَفَثَهُمْ وَلْيُوفُوا نُذُورَهُمْ وَلْيَطَّوَّفُوا بِالْبَيْتِ الْعَتِيقِ
ក្រោយមក ចូរពួកគេសម្អាតនូវកម្អែលពីខ្លួនប្រាណរបស់ពួកគេ ហើយចូរពួកគេ បំពេញសច្ចាប្រណិធានរបស់ពួកគេ ហើយចូរពួកគេតវ៉ាហ្វជុំវិញគេហដ្ឋានដ៏ បុរាណបំផុត
ذَٰلِكَ وَمَنْ يُعَظِّمْ حُرُمَاتِ اللَّهِ فَهُوَ خَيْرٌ لَهُ عِنْدَ رَبِّهِ ۗ وَأُحِلَّتْ لَكُمُ الْأَنْعَامُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَاجْتَنِبُوا الرِّجْسَ مِنَ الْأَوْثَانِ وَاجْتَنِبُوا قَوْلَ الزُّورِ
ទាំងអស់នេះហើយ ជនណាលើកតំកើងបទបញ្ញត្តិទាំងឡាយ របស់អល់ឡោះ ដូចនេះ វាគឺជាអំពើកុសលមួយសម្រាប់ជននោះ នៅឯម្ចាស់ របស់គេ ហើយគេបានអនុញ្ញាតឱ្យពួកអ្នកនូវសត្វពាហនៈ លើកលែងតែអ្វីដែល គេសូត្រប្រាប់ទៅលើពួកអ្នក ដូចនេះ ចូរពួកអ្នកវៀរចាកនូវភាពស្មោកគ្រោក ពីបដិមាទាំងឡាយ ហើយចូរពួកអ្នកវៀរចាកនូវពាក្យសំដីភូតកុហក
حُنَفَاءَ لِلَّهِ غَيْرَ مُشْرِكِينَ بِهِ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَكَأَنَّمَا خَرَّ مِنَ السَّمَاءِ فَتَخْطَفُهُ الطَّيْرُ أَوْ تَهْوِي بِهِ الرِّيحُ فِي مَكَانٍ سَحِيقٍ
ចូរប្រព្រឹត្តដោយស្មោះស្មគ្រ័ដើម្បីអល់ឡោះ ដោយពុំមែនជាអ្នកស៊ីរិកនឹងលោកឡើយ។ ហើយជន ណាដែលស៊ីរិកនឹងអល់ឡោះ ហាក់បីដូចជាជននោះបានជ្រុះធ្លាក់ពីលើមេឃ រួចសត្វបក្សីក៏ឆក់ជន នោះ ឬក៏ខ្យល់បក់នាំជននោះទៅទីកន្លែងដ៏សែនឆ្ងាយ

Choose other languages: