Quran Apps in many lanuages:

Surah Al-Hajj Ayahs #33 Translated in Khmer

ثُمَّ لْيَقْضُوا تَفَثَهُمْ وَلْيُوفُوا نُذُورَهُمْ وَلْيَطَّوَّفُوا بِالْبَيْتِ الْعَتِيقِ
ក្រោយមក ចូរពួកគេសម្អាតនូវកម្អែលពីខ្លួនប្រាណរបស់ពួកគេ ហើយចូរពួកគេ បំពេញសច្ចាប្រណិធានរបស់ពួកគេ ហើយចូរពួកគេតវ៉ាហ្វជុំវិញគេហដ្ឋានដ៏ បុរាណបំផុត
ذَٰلِكَ وَمَنْ يُعَظِّمْ حُرُمَاتِ اللَّهِ فَهُوَ خَيْرٌ لَهُ عِنْدَ رَبِّهِ ۗ وَأُحِلَّتْ لَكُمُ الْأَنْعَامُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَاجْتَنِبُوا الرِّجْسَ مِنَ الْأَوْثَانِ وَاجْتَنِبُوا قَوْلَ الزُّورِ
ទាំងអស់នេះហើយ ជនណាលើកតំកើងបទបញ្ញត្តិទាំងឡាយ របស់អល់ឡោះ ដូចនេះ វាគឺជាអំពើកុសលមួយសម្រាប់ជននោះ នៅឯម្ចាស់ របស់គេ ហើយគេបានអនុញ្ញាតឱ្យពួកអ្នកនូវសត្វពាហនៈ លើកលែងតែអ្វីដែល គេសូត្រប្រាប់ទៅលើពួកអ្នក ដូចនេះ ចូរពួកអ្នកវៀរចាកនូវភាពស្មោកគ្រោក ពីបដិមាទាំងឡាយ ហើយចូរពួកអ្នកវៀរចាកនូវពាក្យសំដីភូតកុហក
حُنَفَاءَ لِلَّهِ غَيْرَ مُشْرِكِينَ بِهِ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَكَأَنَّمَا خَرَّ مِنَ السَّمَاءِ فَتَخْطَفُهُ الطَّيْرُ أَوْ تَهْوِي بِهِ الرِّيحُ فِي مَكَانٍ سَحِيقٍ
ចូរប្រព្រឹត្តដោយស្មោះស្មគ្រ័ដើម្បីអល់ឡោះ ដោយពុំមែនជាអ្នកស៊ីរិកនឹងលោកឡើយ។ ហើយជន ណាដែលស៊ីរិកនឹងអល់ឡោះ ហាក់បីដូចជាជននោះបានជ្រុះធ្លាក់ពីលើមេឃ រួចសត្វបក្សីក៏ឆក់ជន នោះ ឬក៏ខ្យល់បក់នាំជននោះទៅទីកន្លែងដ៏សែនឆ្ងាយ
ذَٰلِكَ وَمَنْ يُعَظِّمْ شَعَائِرَ اللَّهِ فَإِنَّهَا مِنْ تَقْوَى الْقُلُوبِ
ដូចនេះហើយ ជនណាហើយដែល លើកតម្កើងនិមិត្តរូបទាំងឡាយរបស់អល់ឡោះ ទង្វើនោះ គឺពិតជានាំមកនូវការគោរពកោតខ្លាច ខាងផ្លូវចិត្ត
لَكُمْ فِيهَا مَنَافِعُ إِلَىٰ أَجَلٍ مُسَمًّى ثُمَّ مَحِلُّهَا إِلَى الْبَيْتِ الْعَتِيقِ
ស្តីពីសត្វពាហនៈ ពួកអ្នកមានអត្ថប្រយោជន៍ជាច្រើន រហូតដល់ទីបំផុតមួយដែល កំណត់ បន្ទាប់មកទីតាំងសំឡេះសត្វទាំងនោះ គឺជិតគេហដ្ឋានដ៏បុរាណបំផុត

Choose other languages: