Quran Apps in many lanuages:

Surah Al-Furqan Ayahs #60 Translated in Khmer

وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
ហើយយើងបានចាត់បញ្ចូនអ្នក គ្មានអ្វីក្រៅពីជាអ្នកជូនដំណឹងរីករាយ និងដំណឹងរន្ធត់នោះ ទេ
قُلْ مَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ إِلَّا مَنْ شَاءَ أَنْ يَتَّخِذَ إِلَىٰ رَبِّهِ سَبِيلًا
ថាទៅ! លើការផ្សព្វផ្សាយនេះ យើងឥតមានស្នើសុំពួកអ្នក នូវថ្លៃឈ្នួលណាមួយទេ ក្រៅពីជនមានបំណង នឹងទទួលយកផ្លូវមួយឆ្ពោះទៅកាន់ម្ចាស់របស់គេ
وَتَوَكَّلْ عَلَى الْحَيِّ الَّذِي لَا يَمُوتُ وَسَبِّحْ بِحَمْدِهِ ۚ وَكَفَىٰ بِهِ بِذُنُوبِ عِبَادِهِ خَبِيرًا
ហើយចូរអ្នក ប្រគល់ក្តីទុកចិត្តទៅម្ចាស់ដែលរស់នៅអមតៈ ដែលនឹងមិនចូលទីវង្គតឡើយ ហើយចូរអ្នក សំដែងមហាកត្តិគុណ ដោយការកោតសរសើរស្ញប់ស្ញែងលោក។ វាគ្រប់គ្រាន់ណាស់ លោក ជាអ្នកដែលដឹងជ្រាបបំផុត នូវបាបកម្មទាំងឡាយនៃមនុស្សរបស់លោក
الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۚ الرَّحْمَٰنُ فَاسْأَلْ بِهِ خَبِيرًا
លោកជាអ្នក ដែលបានបង្កើតមេឃ និងដី ព្រមទាំងវត្ថុដែលមាននៅចន្លោះទាំងពីរនោះ ក្នុងរយៈកាល ប្រាំមួយថ្ងៃ ក្រោយមកលោកបានអ៊ីសតាវ៉ាលើអារ៉ស្ស គឺជាអ្នកដែលមហាសប្បុរស ដូចនេះ ចូរអ្នកសួរពីលោកនូវអ្នកដែលចេះដឹង
وَإِذَا قِيلَ لَهُمُ اسْجُدُوا لِلرَّحْمَٰنِ قَالُوا وَمَا الرَّحْمَٰنُ أَنَسْجُدُ لِمَا تَأْمُرُنَا وَزَادَهُمْ نُفُورًا ۩
ហើយកាលណា ដែលគេបាននិយាយទៅកាន់ ពួកគេថា ចូរពួកអ្នកស៊ូជោទចំពោះម្ចាស់សប្បុរស ពួកគេបានឆ្លើយវិញថា ហើយអ្នកណាទៅ អ្នកសប្បុរសនោះ? តើយើងត្រូវស៊ូជោទចំពោះអ្វីដែលអ្នកកំពុងបង្គាប់បញ្ជាយើងឬ?។ កិច្ច បញ្ជានេះ បានថែមទៅពួកគេកាន់តែទាស់ចិត្តទៅទៀត

Choose other languages: