Quran Apps in many lanuages:

Surah Al-Furqan Ayahs #63 Translated in Khmer

الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۚ الرَّحْمَٰنُ فَاسْأَلْ بِهِ خَبِيرًا
លោកជាអ្នក ដែលបានបង្កើតមេឃ និងដី ព្រមទាំងវត្ថុដែលមាននៅចន្លោះទាំងពីរនោះ ក្នុងរយៈកាល ប្រាំមួយថ្ងៃ ក្រោយមកលោកបានអ៊ីសតាវ៉ាលើអារ៉ស្ស គឺជាអ្នកដែលមហាសប្បុរស ដូចនេះ ចូរអ្នកសួរពីលោកនូវអ្នកដែលចេះដឹង
وَإِذَا قِيلَ لَهُمُ اسْجُدُوا لِلرَّحْمَٰنِ قَالُوا وَمَا الرَّحْمَٰنُ أَنَسْجُدُ لِمَا تَأْمُرُنَا وَزَادَهُمْ نُفُورًا ۩
ហើយកាលណា ដែលគេបាននិយាយទៅកាន់ ពួកគេថា ចូរពួកអ្នកស៊ូជោទចំពោះម្ចាស់សប្បុរស ពួកគេបានឆ្លើយវិញថា ហើយអ្នកណាទៅ អ្នកសប្បុរសនោះ? តើយើងត្រូវស៊ូជោទចំពោះអ្វីដែលអ្នកកំពុងបង្គាប់បញ្ជាយើងឬ?។ កិច្ច បញ្ជានេះ បានថែមទៅពួកគេកាន់តែទាស់ចិត្តទៅទៀត
تَبَارَكَ الَّذِي جَعَلَ فِي السَّمَاءِ بُرُوجًا وَجَعَلَ فِيهَا سِرَاجًا وَقَمَرًا مُنِيرًا
បានចំរើនប្រសិទ្ធិហើយអ្នក ដែលបានចាត់នៅឯមេឃនូវតារានិករ(ភពផ្កាយ)ទាំងឡាយ ហើយលោកចាត់នៅឯមេឃ នូវពន្លឺសុរិយា និងចន្ទ្រាដ៏ភ្លឺចិញ្ចាច
وَهُوَ الَّذِي جَعَلَ اللَّيْلَ وَالنَّهَارَ خِلْفَةً لِمَنْ أَرَادَ أَنْ يَذَّكَّرَ أَوْ أَرَادَ شُكُورًا
ហើយលោកដែលចាត់រាត្រីកាល និងទិវាកាលនូវ ដំណើរឆ្លាស់គ្នាមួយ សម្រាប់ជនដែលមានបំណងនឹងរលឹកឡើងវិញ ឬមានបំណងកតញ្ញុតា
وَعِبَادُ الرَّحْمَٰنِ الَّذِينَ يَمْشُونَ عَلَى الْأَرْضِ هَوْنًا وَإِذَا خَاطَبَهُمُ الْجَاهِلُونَ قَالُوا سَلَامًا
បណ្តាអ្នកគោរពរបស់ម្ចាស់សប្បុរស គឺពួកអ្នកដែលធ្វើដំណើរលើដីដោយអោនលំទោន ហើយកាលណា ពួកដែលអវិជ្ជាបានថ្លែងទៅកាន់ពួកគេផ្ទាល់ ពួកគេបានតបវិញដោយសន្តិ ភាព

Choose other languages: