Quran Apps in many lanuages:

Surah Al-Furqan Ayahs #14 Translated in Khmer

تَبَارَكَ الَّذِي إِنْ شَاءَ جَعَلَ لَكَ خَيْرًا مِنْ ذَٰلِكَ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ وَيَجْعَلْ لَكَ قُصُورًا
មហា ប្រសិទ្ធិលោក ប្រសិនបើលោកមានបំណងប្រាថ្នា លោកប្រាកដជាចាត់ជូនដល់អ្នក នូវកុសលមួយ អំពីសំដីទាំងនោះគឺឋានសួគ៌ទាំងឡាយ ដែលមានទន្លេជាច្រើន ហូរកាត់ពីក្រោមឋានសួគ៌នោះ ព្រមទាំងលោកនឹងចាត់នូវវិមានទាំងឡាយសម្រាប់ អ្នក
بَلْ كَذَّبُوا بِالسَّاعَةِ ۖ وَأَعْتَدْنَا لِمَنْ كَذَّبَ بِالسَّاعَةِ سَعِيرًا
ផ្ទុយទៅវិញ! ពួកគេបានបដិសេធនឹងថ្ងៃអវសានលោក។ ហើយយើងបាន រៀបចំនរកឆាបឆេះ សម្រាប់អ្នកដែលបានបដិសេធនឹងថ្ងៃអវសានលោក
إِذَا رَأَتْهُمْ مِنْ مَكَانٍ بَعِيدٍ سَمِعُوا لَهَا تَغَيُّظًا وَزَفِيرًا
កាលណានរកឆាបឆេះនោះ បានឃើញពួកគេពីទីមួយដ៏សែនឆ្ងាយ ពួកគេបានឮ ចំពោះនរកនោះ នូវការឆាបឆេះមួយ និងសំលេងឆេះ
وَإِذَا أُلْقُوا مِنْهَا مَكَانًا ضَيِّقًا مُقَرَّنِينَ دَعَوْا هُنَالِكَ ثُبُورًا
ហើយកាលណាគេ បានគ្រវែងពួកគេទាំងជាប់ខ្នោះទៅកាន់ទីកន្លែងចង្អៀតនៃនរកនោះ ពួកគេបាន ស្រែកបន់ឱ្យវិនាសនៅទីនោះតែម្តង
لَا تَدْعُوا الْيَوْمَ ثُبُورًا وَاحِدًا وَادْعُوا ثُبُورًا كَثِيرًا
នាថ្ងៃនេះ ចូរពួកអ្នកកុំស្រែកបន់ឱ្យវិនាស តែម្តង ប៉ុន្តែចូរពួកអ្នកស្រែកឱ្យវិនាសច្រើនបែប

Choose other languages: