Quran Apps in many lanuages:

Surah Al-Furqan Ayahs #17 Translated in Khmer

وَإِذَا أُلْقُوا مِنْهَا مَكَانًا ضَيِّقًا مُقَرَّنِينَ دَعَوْا هُنَالِكَ ثُبُورًا
ហើយកាលណាគេ បានគ្រវែងពួកគេទាំងជាប់ខ្នោះទៅកាន់ទីកន្លែងចង្អៀតនៃនរកនោះ ពួកគេបាន ស្រែកបន់ឱ្យវិនាសនៅទីនោះតែម្តង
لَا تَدْعُوا الْيَوْمَ ثُبُورًا وَاحِدًا وَادْعُوا ثُبُورًا كَثِيرًا
នាថ្ងៃនេះ ចូរពួកអ្នកកុំស្រែកបន់ឱ្យវិនាស តែម្តង ប៉ុន្តែចូរពួកអ្នកស្រែកឱ្យវិនាសច្រើនបែប
قُلْ أَذَٰلِكَ خَيْرٌ أَمْ جَنَّةُ الْخُلْدِ الَّتِي وُعِدَ الْمُتَّقُونَ ۚ كَانَتْ لَهُمْ جَزَاءً وَمَصِيرًا
ថាទៅ តើទាំងនេះគឺជាការ ល្អប្រសើរជាង ឬមួយឋានសួគ៌អនន្តដែលគេបានសន្យាទៅកាន់ពួកដែលគោរព កោតខ្លាច?។ ឋានសួគ៌ គឺជារង្វាន់មួយ និងជាទីកន្លែងត្រឡប់សម្រាប់ពួកគេ
لَهُمْ فِيهَا مَا يَشَاءُونَ خَالِدِينَ ۚ كَانَ عَلَىٰ رَبِّكَ وَعْدًا مَسْئُولًا
សម្រាប់ពួកគេនៅក្នុងឋានសួគ៌ គឺអ្វីដែលពួកគេប្រាថ្នាចង់បាន ដោយពួកគេ អនន្តកាល។ គឺជាការសន្យាមួយ ដែលត្រូវទទួលខុសត្រូវលើម្ចាស់របស់អ្នក
وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِنْ دُونِ اللَّهِ فَيَقُولُ أَأَنْتُمْ أَضْلَلْتُمْ عِبَادِي هَٰؤُلَاءِ أَمْ هُمْ ضَلُّوا السَّبِيلَ
ហើយនៅឯថ្ងៃដែលលោកនឹងប្រមូលពួកអ្នក ព្រមទាំងអ្វីដែលពួកគេប្រណិប័តន៍ ក្រៅពីអល់ឡោះ រួចមកលោកនឹងសួរថា តើពួកអ្នកនេះឬ ដែលបានបន្សាត់វង្វេង មនុស្សរបស់យើងទាំងអស់នេះ ឬក៏ពួកមនុស្សនោះបានរសាត់វង្វេងផ្លូវដោយខ្លួន ឯង?

Choose other languages: