Quran Apps in many lanuages:

Surah Al-Furqan Ayahs #20 Translated in Khmer

لَهُمْ فِيهَا مَا يَشَاءُونَ خَالِدِينَ ۚ كَانَ عَلَىٰ رَبِّكَ وَعْدًا مَسْئُولًا
សម្រាប់ពួកគេនៅក្នុងឋានសួគ៌ គឺអ្វីដែលពួកគេប្រាថ្នាចង់បាន ដោយពួកគេ អនន្តកាល។ គឺជាការសន្យាមួយ ដែលត្រូវទទួលខុសត្រូវលើម្ចាស់របស់អ្នក
وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِنْ دُونِ اللَّهِ فَيَقُولُ أَأَنْتُمْ أَضْلَلْتُمْ عِبَادِي هَٰؤُلَاءِ أَمْ هُمْ ضَلُّوا السَّبِيلَ
ហើយនៅឯថ្ងៃដែលលោកនឹងប្រមូលពួកអ្នក ព្រមទាំងអ្វីដែលពួកគេប្រណិប័តន៍ ក្រៅពីអល់ឡោះ រួចមកលោកនឹងសួរថា តើពួកអ្នកនេះឬ ដែលបានបន្សាត់វង្វេង មនុស្សរបស់យើងទាំងអស់នេះ ឬក៏ពួកមនុស្សនោះបានរសាត់វង្វេងផ្លូវដោយខ្លួន ឯង?
قَالُوا سُبْحَانَكَ مَا كَانَ يَنْبَغِي لَنَا أَنْ نَتَّخِذَ مِنْ دُونِكَ مِنْ أَوْلِيَاءَ وَلَٰكِنْ مَتَّعْتَهُمْ وَآبَاءَهُمْ حَتَّىٰ نَسُوا الذِّكْرَ وَكَانُوا قَوْمًا بُورًا
ពួកគេបានឆ្លើយថា មហាកត្តិគុណលោក មិនគួរគប្បីសោះឡើយ ចំពោះ យើង ដែលយើងទទួលយកអ្នកគាំពារណាម្នាក់ក្រៅពីលោក ក៏ប៉ុន្តែលោកបានផ្តល់ សេចក្តីសុខទៅពួកគេ និងជីដូនជីតារបស់ពួកគេ ទាល់តែពួកគេបានភ្លេចភ្លាំងដល់ ការរំលឹក ហើយពួកគេគឺជាមនុស្សមួយក្រុមដែលវិនាស
فَقَدْ كَذَّبُوكُمْ بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًا وَلَا نَصْرًا ۚ وَمَنْ يَظْلِمْ مِنْكُمْ نُذِقْهُ عَذَابًا كَبِيرًا
ពួកគេបានបដិសេធ ចំពោះពួកអ្នកយ៉ាងប្រាកដ នូវអ្វីដែលពួកអ្នកបាននិយាយ ហេតុនេះ ពួកអ្នកគ្មាន លទ្ធភាពគេចខ្លួន ហើយក៏មិនអាចជួយខ្លួនបានដែរ ហើយជនណានៃពួកអ្នកដែល បំពារបំពាន យើងនឹងឱ្យគេស្គាល់រសជាតិទណ្ឌកម្មមួយដែលធំបំផុត
وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
ហើយ ការពិតក្នុងចំណោមរ៉សូលទាំងឡាយ នៃជនពីមុនៗរបស់អ្នក ដែលយើងបានចាត់ បញ្ជូនទៅ គឺពួកគេសុទ្ធតែបានបរិភោគអាហារ និងធ្វើដំណើរតាមទីផ្សារៗយ៉ាង ប្រាកដ។ ហើយយើងបានចាត់ទុកភាគខ្លះនៃ ពួកអ្នកជាការសាកល្បងចំពោះភាគ ខ្លះទៀត តើពួកអ្នកស៊ូអត់ធ្មត់ឬ? ហើយម្ចាស់របស់អ្នក គឺជាអ្នកឃើញបំផុត

Choose other languages: