Quran Apps in many lanuages:

Surah Al-Baqara Ayahs #92 Translated in Khmer

وَقَالُوا قُلُوبُنَا غُلْفٌ ۚ بَلْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَقَلِيلًا مَا يُؤْمِنُونَ
ហើយពួកគេថាចិត្ត របស់ពួកយើងត្រូវបិទជិត។ ពុំមែនទេ! ការពិតអល់ឡោះ បានដាក់បណ្តាសាពួកគេ ដោយសារការមិនជឿរបស់ពួកគេ។ គឺតិចតួចបំផុតដែលពួកគេជឿ
وَلَمَّا جَاءَهُمْ كِتَابٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ وَكَانُوا مِنْ قَبْلُ يَسْتَفْتِحُونَ عَلَى الَّذِينَ كَفَرُوا فَلَمَّا جَاءَهُمْ مَا عَرَفُوا كَفَرُوا بِهِ ۚ فَلَعْنَةُ اللَّهِ عَلَى الْكَافِرِينَ
នៅពេលដែលគម្ពីរមួយពីអល់ឡោះបានទៅដល់ពួកគេ ដែលបញ្ជាក់ពីអ្វីដែល មានជាមួយពួកគេស្រាប់ ក្នុងករណីដែលពីមុនមកពួកគេធ្លាប់សុំនឹងអល់ឡោះ ចង់បានជ័យជំនះលើពួកដែលមិនបានជឿ ។ នៅគ្រាដែលអ្វីដែលពួកគេបាន ស្គាល់វាស្រាប់នោះបានទៅដល់ពួកគេ ស្រាប់តែពួកគេមិនជឿនឹងប្រការនោះទៅវិញ។ ដូចនេះ បណ្តាសាអល់ឡោះក៏ត្រូវទៅលើពួកដែលមិនជឿ
بِئْسَمَا اشْتَرَوْا بِهِ أَنْفُسَهُمْ أَنْ يَكْفُرُوا بِمَا أَنْزَلَ اللَّهُ بَغْيًا أَنْ يُنَزِّلَ اللَّهُ مِنْ فَضْلِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ فَبَاءُوا بِغَضَبٍ عَلَىٰ غَضَبٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ
អាក្រក់ណាស់ដែលពួកគេបានលក់ខ្លួនពួកគេដោយសារប្រការនោះ មកពីពួកគេ មិនជឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះមក ព្រោះតែការឈ្នានីស ដែលអល់ឡោះ បញ្ចុះមក នូវក្តីប្រោសប្រទានរបស់លោកទៅលើជនដែលណាលោកមានបំណង ប្រាថ្នាពីក្នុងចំណោមពួកអ្នកគោរពលោក។ ហើយពួកគេ ក៏បាននាំត្រលប់នូវ កំហឹងលើកំហឹង។ ហើយសម្រាប់ពួកដែលមិនជឿ គឺទណ្ឌកម្មដ៏វេទនាបំផុត
وَإِذَا قِيلَ لَهُمْ آمِنُوا بِمَا أَنْزَلَ اللَّهُ قَالُوا نُؤْمِنُ بِمَا أُنْزِلَ عَلَيْنَا وَيَكْفُرُونَ بِمَا وَرَاءَهُ وَهُوَ الْحَقُّ مُصَدِّقًا لِمَا مَعَهُمْ ۗ قُلْ فَلِمَ تَقْتُلُونَ أَنْبِيَاءَ اللَّهِ مِنْ قَبْلُ إِنْ كُنْتُمْ مُؤْمِنِينَ
កាលណាគេនិយាយទៅកាន់ពួកគេថា ចូរពួកអ្នកជឿនឹងអ្វីដែលអល់ឡោះបាន បញ្ចុះមក។ ពួកគេក៏ថា ពួកយើងជឿនឹងអ្វីដែលគេបានបញ្ចុះមកលើពួកយើងប៉ុណ្ណោះ ហើយពួកគេមិនជឿទេ នូវប្រការដែលមានពីក្រោយនោះ។ ក្នុងករណីប្រការនេះគឺសច្ចៈ ដោយបញ្ជាក់ចំពោះអ្វីដែលមាននៅជាមួយពួកគេស្រាប់។ ថាទៅចុះហេតុអ្វី? ពួកអ្នកធ្វើឃាតណាពីៗអល់ឡោះកាលពីមុននោះ បើពួកអ្នកជាអ្នកជឿមែន
وَلَقَدْ جَاءَكُمْ مُوسَىٰ بِالْبَيِّنَاتِ ثُمَّ اتَّخَذْتُمُ الْعِجْلَ مِنْ بَعْدِهِ وَأَنْتُمْ ظَالِمُونَ
ជាការពិតណាស់ មូសាបាននាំទៅកាន់ពួកអ្នក នូវអាយ៉ាត់ទាំងឡាយ បន្ទាប់ពីនោះ ពួកអ្នកបានទទួលយកកូនគោ (ធ្វើជាសក្ការៈ) ដោយពួកអ្នកជាពួកដែលបំពាន

Choose other languages: