Quran Apps in many lanuages:

Surah Al-Baqara Ayahs #95 Translated in Khmer

وَإِذَا قِيلَ لَهُمْ آمِنُوا بِمَا أَنْزَلَ اللَّهُ قَالُوا نُؤْمِنُ بِمَا أُنْزِلَ عَلَيْنَا وَيَكْفُرُونَ بِمَا وَرَاءَهُ وَهُوَ الْحَقُّ مُصَدِّقًا لِمَا مَعَهُمْ ۗ قُلْ فَلِمَ تَقْتُلُونَ أَنْبِيَاءَ اللَّهِ مِنْ قَبْلُ إِنْ كُنْتُمْ مُؤْمِنِينَ
កាលណាគេនិយាយទៅកាន់ពួកគេថា ចូរពួកអ្នកជឿនឹងអ្វីដែលអល់ឡោះបាន បញ្ចុះមក។ ពួកគេក៏ថា ពួកយើងជឿនឹងអ្វីដែលគេបានបញ្ចុះមកលើពួកយើងប៉ុណ្ណោះ ហើយពួកគេមិនជឿទេ នូវប្រការដែលមានពីក្រោយនោះ។ ក្នុងករណីប្រការនេះគឺសច្ចៈ ដោយបញ្ជាក់ចំពោះអ្វីដែលមាននៅជាមួយពួកគេស្រាប់។ ថាទៅចុះហេតុអ្វី? ពួកអ្នកធ្វើឃាតណាពីៗអល់ឡោះកាលពីមុននោះ បើពួកអ្នកជាអ្នកជឿមែន
وَلَقَدْ جَاءَكُمْ مُوسَىٰ بِالْبَيِّنَاتِ ثُمَّ اتَّخَذْتُمُ الْعِجْلَ مِنْ بَعْدِهِ وَأَنْتُمْ ظَالِمُونَ
ជាការពិតណាស់ មូសាបាននាំទៅកាន់ពួកអ្នក នូវអាយ៉ាត់ទាំងឡាយ បន្ទាប់ពីនោះ ពួកអ្នកបានទទួលយកកូនគោ (ធ្វើជាសក្ការៈ) ដោយពួកអ្នកជាពួកដែលបំពាន
وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاسْمَعُوا ۖ قَالُوا سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا فِي قُلُوبِهِمُ الْعِجْلَ بِكُفْرِهِمْ ۚ قُلْ بِئْسَمَا يَأْمُرُكُمْ بِهِ إِيمَانُكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ហើយនៅពេលដែលយើងបានសម្រេច យកកិច្ចសន្យាពួកអ្នក និងយើងលើកភ្នំតួរ៍ដាក់លើពួកអ្នក។ ចូរពួកអ្នកយក ដោយខ្លាំងក្លា នូវអ្វីដែលយើងបានផ្តល់ទៅពួកអ្នក ហើយចូរពួកអ្នកស្តាប់។ ពួកគេថា យើងឮហើយ តែយើងមិនគោរពតាមទេ។ ក្នុងចិត្តពួកគេ ត្រូវបានដក់ ជាប់ដោយកូនគោ ដោយសារការមិនជឿរបស់ពួកគេ។ ថាទៅ អាក្រក់ណាស់ ដែលជំនឿពួកអ្នកបានបញ្ជាពួកអ្នកឱ្យធ្វើនោះ បើពួកអ្នកជាអ្នកជឿមែន
قُلْ إِنْ كَانَتْ لَكُمُ الدَّارُ الْآخِرَةُ عِنْدَ اللَّهِ خَالِصَةً مِنْ دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ
ថាទៅ បើឋានសួគ៌របស់អល់ឡោះនោះ សម្រាប់តែពួកអ្នកសុទ្ធសាធ ដោយ មិនមែនសម្រាប់មនុស្សដទៃទេនោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់ទៅ បើពួក អ្នកជាពួកនិយាយពិតមែននោះ ??
وَلَنْ يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
ពួកគេមិនអាចប្រាថ្នាចង់ស្លាប់ទេ ជារៀងរហូត ដោយសារតែដៃពួកគេបានប្រព្រឹត្ត។ អល់ឡោះជាអ្នកដឹង ពីពួកបំពារបំពាន

Choose other languages: