Quran Apps in many lanuages:

Surah Al-Baqara Ayahs #90 Translated in Khmer

أُولَٰئِكَ الَّذِينَ اشْتَرَوُا الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۖ فَلَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْصَرُونَ
ពួកទាំងអស់នេះហើយ ដែលបានយកលោក ខាងមុខ ទិញជិវិតក្នុងលោកបច្ចុប្បន្ន។ ហេតុនេះ គេមិនសំរាលទណ្ឌកម្មពី ពួកគេឡើយ ហើយពួកគេក៏គ្មានគេជួយដែរ
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَقَفَّيْنَا مِنْ بَعْدِهِ بِالرُّسُلِ ۖ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ أَفَكُلَّمَا جَاءَكُمْ رَسُولٌ بِمَا لَا تَهْوَىٰ أَنْفُسُكُمُ اسْتَكْبَرْتُمْ فَفَرِيقًا كَذَّبْتُمْ وَفَرِيقًا تَقْتُلُونَ
ជាការពិតណាស់ យើង បានផ្តល់គម្ពីរទៅមូសា ហើយបន្ទាប់ពីមូសា យើងចាត់ឱ្យមានជាបន្តបន្ទាប់ នូវរ៉សូលជាច្រើន។ រួចមកយើងបានផ្តល់ភស្តុតាងទាំងឡាយទៅអ៊ីសាបុត្រា ម៉ារីយ៉ាំ ហើយយើងបានពង្រឹងអ៊ីសា ដោយបរិសុទ្ធញាណ។ តើហេតុអ្វីបានជា នៅរាល់គ្រាដែលរ៉សូលម្នាក់ៗបានទៅដល់ពួកអ្នក ដោយនាំនូវអ្វីដែលពួកអ្នក មិនពេញចិត្តនោះ ពួកអ្នកធ្វើប្ញកក្អេងក្អាង? គឺមួយក្រុមត្រូវបានពួកអ្នកមួល បង្កាច់ ហើយមួយក្រុមទៀតត្រូវពួកអ្នកកាប់សម្លាប់
وَقَالُوا قُلُوبُنَا غُلْفٌ ۚ بَلْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَقَلِيلًا مَا يُؤْمِنُونَ
ហើយពួកគេថាចិត្ត របស់ពួកយើងត្រូវបិទជិត។ ពុំមែនទេ! ការពិតអល់ឡោះ បានដាក់បណ្តាសាពួកគេ ដោយសារការមិនជឿរបស់ពួកគេ។ គឺតិចតួចបំផុតដែលពួកគេជឿ
وَلَمَّا جَاءَهُمْ كِتَابٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ وَكَانُوا مِنْ قَبْلُ يَسْتَفْتِحُونَ عَلَى الَّذِينَ كَفَرُوا فَلَمَّا جَاءَهُمْ مَا عَرَفُوا كَفَرُوا بِهِ ۚ فَلَعْنَةُ اللَّهِ عَلَى الْكَافِرِينَ
នៅពេលដែលគម្ពីរមួយពីអល់ឡោះបានទៅដល់ពួកគេ ដែលបញ្ជាក់ពីអ្វីដែល មានជាមួយពួកគេស្រាប់ ក្នុងករណីដែលពីមុនមកពួកគេធ្លាប់សុំនឹងអល់ឡោះ ចង់បានជ័យជំនះលើពួកដែលមិនបានជឿ ។ នៅគ្រាដែលអ្វីដែលពួកគេបាន ស្គាល់វាស្រាប់នោះបានទៅដល់ពួកគេ ស្រាប់តែពួកគេមិនជឿនឹងប្រការនោះទៅវិញ។ ដូចនេះ បណ្តាសាអល់ឡោះក៏ត្រូវទៅលើពួកដែលមិនជឿ
بِئْسَمَا اشْتَرَوْا بِهِ أَنْفُسَهُمْ أَنْ يَكْفُرُوا بِمَا أَنْزَلَ اللَّهُ بَغْيًا أَنْ يُنَزِّلَ اللَّهُ مِنْ فَضْلِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ فَبَاءُوا بِغَضَبٍ عَلَىٰ غَضَبٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ
អាក្រក់ណាស់ដែលពួកគេបានលក់ខ្លួនពួកគេដោយសារប្រការនោះ មកពីពួកគេ មិនជឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះមក ព្រោះតែការឈ្នានីស ដែលអល់ឡោះ បញ្ចុះមក នូវក្តីប្រោសប្រទានរបស់លោកទៅលើជនដែលណាលោកមានបំណង ប្រាថ្នាពីក្នុងចំណោមពួកអ្នកគោរពលោក។ ហើយពួកគេ ក៏បាននាំត្រលប់នូវ កំហឹងលើកំហឹង។ ហើយសម្រាប់ពួកដែលមិនជឿ គឺទណ្ឌកម្មដ៏វេទនាបំផុត

Choose other languages: