Quran Apps in many lanuages:

Surah Al-Baqara Ayahs #89 Translated in Khmer

ثُمَّ أَنْتُمْ هَٰؤُلَاءِ تَقْتُلُونَ أَنْفُسَكُمْ وَتُخْرِجُونَ فَرِيقًا مِنْكُمْ مِنْ دِيَارِهِمْ تَظَاهَرُونَ عَلَيْهِمْ بِالْإِثْمِ وَالْعُدْوَانِ وَإِنْ يَأْتُوكُمْ أُسَارَىٰ تُفَادُوهُمْ وَهُوَ مُحَرَّمٌ عَلَيْكُمْ إِخْرَاجُهُمْ ۚ أَفَتُؤْمِنُونَ بِبَعْضِ الْكِتَابِ وَتَكْفُرُونَ بِبَعْضٍ ۚ فَمَا جَزَاءُ مَنْ يَفْعَلُ ذَٰلِكَ مِنْكُمْ إِلَّا خِزْيٌ فِي الْحَيَاةِ الدُّنْيَا ۖ وَيَوْمَ الْقِيَامَةِ يُرَدُّونَ إِلَىٰ أَشَدِّ الْعَذَابِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ក្រោយមក ពួកអ្នកទាំងអស់នេះហើយ ដែលកាប់សម្លាប់គ្នាឯង ហើយបណ្តេញក្រុមខ្លះនៃពួក អ្នកឱ្យចេញពីផ្ទះសម្បែងពួកគេ។ ពួកអ្នកបានជួយអ្នកដទៃឱ្យប្រយុទ្ធនឹងគ្នាឯង ដោយការខុសឆ្គងនិងសត្រូវនឹងគ្នា។ បើពួកគេមកដល់ពួកអ្នក ជាជនឈ្លើយ សឹកវិញ ពួកអ្នកពិតជានឹងលោះពួកគេ ដែលវាជាអំពើហាមឃាត់មួយលើ ពួកអ្នក ករណីបណ្តេញគ្នាឯងនោះ។ តើពួកអ្នកជឿនូវភាគខ្លះនៃគម្ពីរហើយ ពួកអ្នកគ្មានជំនឿនូវភាគខ្លះឬ? គ្មានការតបស្នងណាមួយចំពោះជនដែល ប្រព្រឹត្តយ៉ាងដូច្នេះក្នុងចំណោមពួកអ្នកទេ ក្រៅពីការលំបាកវេទនាក្នុងជីវិត លោកិយឡើយ។ ហើយនៅលោកខាងមុខ គេនឹងរុញច្រានពួកគេទៅកាន់ ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ អល់ឡោះពុំមែនជាអ្នកធ្វេសប្រហែសពីអ្វីដែល ពួកអ្នកបានប្រព្រឹត្តនោះ
أُولَٰئِكَ الَّذِينَ اشْتَرَوُا الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۖ فَلَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْصَرُونَ
ពួកទាំងអស់នេះហើយ ដែលបានយកលោក ខាងមុខ ទិញជិវិតក្នុងលោកបច្ចុប្បន្ន។ ហេតុនេះ គេមិនសំរាលទណ្ឌកម្មពី ពួកគេឡើយ ហើយពួកគេក៏គ្មានគេជួយដែរ
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَقَفَّيْنَا مِنْ بَعْدِهِ بِالرُّسُلِ ۖ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ أَفَكُلَّمَا جَاءَكُمْ رَسُولٌ بِمَا لَا تَهْوَىٰ أَنْفُسُكُمُ اسْتَكْبَرْتُمْ فَفَرِيقًا كَذَّبْتُمْ وَفَرِيقًا تَقْتُلُونَ
ជាការពិតណាស់ យើង បានផ្តល់គម្ពីរទៅមូសា ហើយបន្ទាប់ពីមូសា យើងចាត់ឱ្យមានជាបន្តបន្ទាប់ នូវរ៉សូលជាច្រើន។ រួចមកយើងបានផ្តល់ភស្តុតាងទាំងឡាយទៅអ៊ីសាបុត្រា ម៉ារីយ៉ាំ ហើយយើងបានពង្រឹងអ៊ីសា ដោយបរិសុទ្ធញាណ។ តើហេតុអ្វីបានជា នៅរាល់គ្រាដែលរ៉សូលម្នាក់ៗបានទៅដល់ពួកអ្នក ដោយនាំនូវអ្វីដែលពួកអ្នក មិនពេញចិត្តនោះ ពួកអ្នកធ្វើប្ញកក្អេងក្អាង? គឺមួយក្រុមត្រូវបានពួកអ្នកមួល បង្កាច់ ហើយមួយក្រុមទៀតត្រូវពួកអ្នកកាប់សម្លាប់
وَقَالُوا قُلُوبُنَا غُلْفٌ ۚ بَلْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَقَلِيلًا مَا يُؤْمِنُونَ
ហើយពួកគេថាចិត្ត របស់ពួកយើងត្រូវបិទជិត។ ពុំមែនទេ! ការពិតអល់ឡោះ បានដាក់បណ្តាសាពួកគេ ដោយសារការមិនជឿរបស់ពួកគេ។ គឺតិចតួចបំផុតដែលពួកគេជឿ
وَلَمَّا جَاءَهُمْ كِتَابٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ وَكَانُوا مِنْ قَبْلُ يَسْتَفْتِحُونَ عَلَى الَّذِينَ كَفَرُوا فَلَمَّا جَاءَهُمْ مَا عَرَفُوا كَفَرُوا بِهِ ۚ فَلَعْنَةُ اللَّهِ عَلَى الْكَافِرِينَ
នៅពេលដែលគម្ពីរមួយពីអល់ឡោះបានទៅដល់ពួកគេ ដែលបញ្ជាក់ពីអ្វីដែល មានជាមួយពួកគេស្រាប់ ក្នុងករណីដែលពីមុនមកពួកគេធ្លាប់សុំនឹងអល់ឡោះ ចង់បានជ័យជំនះលើពួកដែលមិនបានជឿ ។ នៅគ្រាដែលអ្វីដែលពួកគេបាន ស្គាល់វាស្រាប់នោះបានទៅដល់ពួកគេ ស្រាប់តែពួកគេមិនជឿនឹងប្រការនោះទៅវិញ។ ដូចនេះ បណ្តាសាអល់ឡោះក៏ត្រូវទៅលើពួកដែលមិនជឿ

Choose other languages: