Quran Apps in many lanuages:

Surah Al-Baqara Ayahs #64 Translated in Khmer

وَإِذِ اسْتَسْقَىٰ مُوسَىٰ لِقَوْمِهِ فَقُلْنَا اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْفَجَرَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۖ كُلُوا وَاشْرَبُوا مِنْ رِزْقِ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
ហើយនៅពេល ដែលមូសាបានសុំទឹកភ្លៀងឱ្យក្រុមរបស់គាត់ ។ យើងក៏បានថា “ចូរអ្នកវាយនឹង ដំបងអ្នកទៅលើថ្មនោះទៅ”។ រួចមក ដប់ពីរក្បាលទឹកក៏បានបាញ់ចេញពីថ្មដានោះ។ រាល់ក្រុមមនុស្សសុទ្ធតែបានដឹង នូវទីកន្លែងទទួលទានទឹករបស់ពួកគេ។ ចូរពួកអ្នក បរិភោគ និងផឹកនៃអាហាររបស់អល់ឡោះ ហើយនៅលើដី ចូរពួកអ្នកកុំបង្កអំពើ យង់ឃ្នង ដែលជាពួកអ្នកប្រព្រឹត្តមហន្តរាយ
وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نَصْبِرَ عَلَىٰ طَعَامٍ وَاحِدٍ فَادْعُ لَنَا رَبَّكَ يُخْرِجْ لَنَا مِمَّا تُنْبِتُ الْأَرْضُ مِنْ بَقْلِهَا وَقِثَّائِهَا وَفُومِهَا وَعَدَسِهَا وَبَصَلِهَا ۖ قَالَ أَتَسْتَبْدِلُونَ الَّذِي هُوَ أَدْنَىٰ بِالَّذِي هُوَ خَيْرٌ ۚ اهْبِطُوا مِصْرًا فَإِنَّ لَكُمْ مَا سَأَلْتُمْ ۗ وَضُرِبَتْ عَلَيْهِمُ الذِّلَّةُ وَالْمَسْكَنَةُ وَبَاءُوا بِغَضَبٍ مِنَ اللَّهِ ۗ ذَٰلِكَ بِأَنَّهُمْ كَانُوا يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ الْحَقِّ ۗ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
ហើយនៅពេលដែលពួកអ្នកថា “ឱមូសា! ពួកយើងពុំអាចទ្រាំបានទេនឹងចំណីតែមួយមុខនេះ ហេតុនេះ សូមអ្នកសុំ ទៅម្ចាស់អ្នកឱ្យពួកយើងផង ច្បាស់ជាលោកនឹងបញ្ចោញឱ្យពួកយើង នូវអ្វីដែលដី បានបណ្តុះចេញមកនៃបន្លែរបស់វា ត្រសក់ ខ្ទឹមស សណ្តែក និងខ្ទឹមបារាំង។ មូសាថា“ ហេតុអ្វីបានជាពួកអ្នកសុំប្តូរយករបស់ដែលទាបបំផុត ទៅនឹងរបស់ដែលល្អ?។ ចូរពួកអ្នកចុះទៅទីក្រុងទៅ ព្រោះនៅទីនោះ ពិតជាមានសម្រាប់ពួកអ្នក នូវអ្វីដែល ពួកអ្នកបានស្នើសុំនោះ។ ហើយត្រូវបានវាយប្រហារទៅលើពួកគេ ដោយភាពលំបាក វេទនា និងក្រខ្សត់ ហើយពួកគេបាននាំត្រលប់ដោយកំហឹងពីអល់ឡោះ។ ករណីទាំងនោះ ដោយសារតែពួកគេធ្លាប់គ្មានជំនឿនឹងរាល់អាយ៉ាត់ៗរបស់អល់ឡោះ ហើយ ពួកគេបានកាប់សម្លាប់ណាពីៗជាច្រើនដោយឥតត្រឹមត្រូវ។ ករណីទាំងនោះ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តល្មើស ហើយពួកគេធ្លាប់តែរំលោភបំពាន
إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالنَّصَارَىٰ وَالصَّابِئِينَ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَعَمِلَ صَالِحًا فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ការពិតពួកដែលបានជឿនឹងអល់ឡោះ ពួកយ៉ាហូទ និងសោពីអ៊ីន ជនណាដែល បានជឿនឹងអល់ឡោះ ជឿនឹងថ្ងៃចុងក្រោយ ហើយបានសាងអំពើកុសល សម្រាប់ ពួកគេ គឺរង្វាន់របស់ពួកគេនៅឯម្ចាស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាចណា មួយ ហើយពួកគេក៏ឥតព្រួយបារម្ភដែរ
وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
ហើយនៅពេលដែលយើងបានសម្រេច យកការសន្យារបស់ពួកអ្នក ហើយយើងបានលើកភ្នំតួរ៍ដាក់ពីលើពួកអ្នក។ ចូរពួក អ្នកសម្រេចយកដោយខ្លាំងក្លា នូវអ្វីដែលយើងបានផ្តល់ទៅពួកអ្នក ហើយចូរពួក អ្នករំលឹកនូវអ្វីដែលមានចែងក្នុងគម្ពីរនេះ សង្ឃឹមថា ពួកអ្នកគោរពកោតខ្លាច
ثُمَّ تَوَلَّيْتُمْ مِنْ بَعْدِ ذَٰلِكَ ۖ فَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَكُنْتُمْ مِنَ الْخَاسِرِينَ
បន្ទាប់ពីនោះមក ពួកអ្នកបានបែរងាកចេញ។ បើគ្មានការអនុគ្រោះពីអល់ឡោះ និងមេត្តាករុណាពីលោកទៅលើពួកអ្នកទេ ពួកអ្នកពិតជាមានក្នុងចំណោមពួកខាត បង់

Choose other languages: