Quran Apps in many lanuages:

Surah Al-Baqara Ayahs #244 Translated in Khmer

وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا وَصِيَّةً لِأَزْوَاجِهِمْ مَتَاعًا إِلَى الْحَوْلِ غَيْرَ إِخْرَاجٍ ۚ فَإِنْ خَرَجْنَ فَلَا جُنَاحَ عَلَيْكُمْ فِي مَا فَعَلْنَ فِي أَنْفُسِهِنَّ مِنْ مَعْرُوفٍ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
និងពួកដែលនឹងស្លាប់ក្នុងចំណោមពួកអ្នកហើយបានបន្សល់ទុកភរិយា ត្រូវផ្តែផ្តាំមួយចំពោះភរិយារបស់ពួកគេជាការសោមនស្សមួយ រហូតដល់មួយឆ្នាំដោយគ្មានការបណ្តេញ។ រួចបើពួកនាងបានចេញ ក៏គ្មានទោសពៃរ៍លើពួកអ្នកដែរ ក្នុងអ្វីដែលពួកនាងបានធ្វើក្នុងខ្លូនឯងដោយសមរម្យ។ អល់ឡោះជាអ្នកមានអានុភាពមហាគតិបណ្ឌិត
وَلِلْمُطَلَّقَاتِ مَتَاعٌ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
ពួកនារីត្រូវគេលែងលះមានសិទ្ធិសោមនស្សដោយសមរម្យ។ ជាករណីកិច្ចមួយលើពួកគោរពកោតខ្លាច
كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ប្រៀបដូចទាំងនោះហើយអល់ឡោះបាន បំភ្លឺជូនពួកអ្នកនូវអាយ៉ាត់ៗរបស់លោកសង្ឃឹមថាពួកអ្នកនឹងបានពិចារណា
أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِنْ دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
តើអ្នកមិនទាន់ឃើញទេឬ ចំពោះពួកដែលបានចេញពីគេហដ្ឋានរបស់ពួកគេរាប់ពាន់នាក់ដោយសារខ្លាចស្លាប់។ រួចអល់ឡោះបាននិយាយទៅកាន់ពួកគេថាចូរពួកអ្នកស្លាប់ទៅក្រោយមកលោក បានផ្តល់ជិវិតជូនពួកគេវិញ។ អល់ឡោះពិតជាអ្នកមានការអនុគ្រោះលើមនុស្សក៏ប៉ុន្តែភាគច្រើនណាស់នៃមនុស្សនៅតែមិនដឹងគុណ
وَقَاتِلُوا فِي سَبِيلِ اللَّهِ وَاعْلَمُوا أَنَّ اللَّهَ سَمِيعٌ عَلِيمٌ
និងចូរពួកអ្នកប្រយុទ្ធក្នុងផ្លូវរបស់អល់ឡោះ។ ហើយចូរពួកអ្នកដឹងថាអល់ឡោះពិតជាអ្នកដែលឮជាអ្នកដឹងបំផុត

Choose other languages: