Surah Al-Baqara Ayahs #239 Translated in Khmer
وَلَا جُنَاحَ عَلَيْكُمْ فِيمَا عَرَّضْتُمْ بِهِ مِنْ خِطْبَةِ النِّسَاءِ أَوْ أَكْنَنْتُمْ فِي أَنْفُسِكُمْ ۚ عَلِمَ اللَّهُ أَنَّكُمْ سَتَذْكُرُونَهُنَّ وَلَٰكِنْ لَا تُوَاعِدُوهُنَّ سِرًّا إِلَّا أَنْ تَقُولُوا قَوْلًا مَعْرُوفًا ۚ وَلَا تَعْزِمُوا عُقْدَةَ النِّكَاحِ حَتَّىٰ يَبْلُغَ الْكِتَابُ أَجَلَهُ ۚ وَاعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي أَنْفُسِكُمْ فَاحْذَرُوهُ ۚ وَاعْلَمُوا أَنَّ اللَّهَ غَفُورٌ حَلِيمٌ
គ្មានទោសពៃរ៍ទេលើពួកអ្នកក្នុងរឿងដែលពួកអ្នកបានបង្ហាញនៃការដណ្តឹងនារី ឬពួកអ្នកបានលាក់នៅក្នុងខ្លួនឯង។ អល់ឡោះបានដឹងថាពួកអ្នកពិតជានឹងពោលទៅកាន់ពួកនាង ក៏ប៉ុន្តែចូរពួកអ្នកកុំសន្យានឹងពួកនាងដោយស្ងាត់ៗ លើកលែងតែករណីដែលពួកអ្នកនិយាយនូវពាក្យសំដីមួយដោយសមរម្យ។ហើយចូរពួកអ្នកកុំតាំងចិត្តចុះលក្ខខណ្ឌអាពាហ៍ពិពាហ៍ លុះត្រាតែបញ្ញត្តិចូលដល់អ៊ីទ្ទះរបស់វា។ ចូរពួកអ្នកដឹងថាអល់ឡោះពិតជាដឹង នូវអ្វីដែលមានក្នុងខ្លួនរបស់ពួកអ្នកហេតុនេះចូរពួកអ្នកកោតខ្លាចលោក។ និងចូរពួកអ្នកដឹងថាអល់ឡោះពិតជាអ្នកដែល អភ័យទោសជាអ្នកដែលទន់ភ្លន់បំផុត
لَا جُنَاحَ عَلَيْكُمْ إِنْ طَلَّقْتُمُ النِّسَاءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا لَهُنَّ فَرِيضَةً ۚ وَمَتِّعُوهُنَّ عَلَى الْمُوسِعِ قَدَرُهُ وَعَلَى الْمُقْتِرِ قَدَرُهُ مَتَاعًا بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُحْسِنِينَ
គ្មានទោសពៃរ៍ទេលើពួកអ្នកបើពួក អ្នកបានលែងលះភរិយាមុននឹងពួកអ្នកប៉ះពាល់ពួកនាង ឬមុនពួកអ្នកកំណត់ខាន់ស្លាជូនពួកនាង។ ចូរពួកអ្នកផ្តល់សោមនស្សដល់ពួកនាងនូវសោមនស្សមួយ ដោយសមរម្យចំពោះអ្នកទូលាយ គឺតាមលទ្ធភាព និងចំពោះអ្នកខ្សត់ ក៏តាម លទ្ធភាពដែរ។ ជាករណីកិច្ចមួយលើពួកអ្នកសាងកុសល
وَإِنْ طَلَّقْتُمُوهُنَّ مِنْ قَبْلِ أَنْ تَمَسُّوهُنَّ وَقَدْ فَرَضْتُمْ لَهُنَّ فَرِيضَةً فَنِصْفُ مَا فَرَضْتُمْ إِلَّا أَنْ يَعْفُونَ أَوْ يَعْفُوَ الَّذِي بِيَدِهِ عُقْدَةُ النِّكَاحِ ۚ وَأَنْ تَعْفُوا أَقْرَبُ لِلتَّقْوَىٰ ۚ وَلَا تَنْسَوُا الْفَضْلَ بَيْنَكُمْ ۚ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
បើពួកអ្នកបានលែងលះពួកនាងមុននឹងពួកអ្នកប៉ះពាល់ពួកនាង និងពួកអ្នកក៏បានកំណត់ខាន់ស្លាជូនពួកនាងទៀត ពេលនោះ គឺពាក់កណ្តាលនៃអ្វីដែលពួកអ្នកបានកំណត់រួច លើកលែងតែករណីដែលអត់ឱនដោយពួកនាង ឬអត់ឱនដោយអ្នកដែលនៅក្នុងដៃមានលក្ខខណ្ឌអាពាហ៍ពិពាហ៍។ ហើយករណីដែលពួកអ្នកអត់ឱននោះជិតបំផុតសម្រាប់ការគោរពកោតខ្លាច។ ហើយចូរពួកអ្នកកុំភ្លេចការអនុគ្រោះរវាងពួកអ្នក។ អល់ឡោះពិតជាអ្នកឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត
حَافِظُوا عَلَى الصَّلَوَاتِ وَالصَّلَاةِ الْوُسْطَىٰ وَقُومُوا لِلَّهِ قَانِتِينَ
ចូរពួកអ្នកថែរក្សាសឡាតិ៍នានានិងសឡាតិ៍វូស្តោ។ ហើយចូរពួកអ្នកឈរដើម្បីអល់ឡោះដោយការគោរព
فَإِنْ خِفْتُمْ فَرِجَالًا أَوْ رُكْبَانًا ۖ فَإِذَا أَمِنْتُمْ فَاذْكُرُوا اللَّهَ كَمَا عَلَّمَكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ
ប្រសិនបើពួកអ្នកមានការភ័យខ្លាច គឺសឡាតិ៍ទាំងដំណើរ ឬទាំងជំនិះ។ កាលណាពួកអ្នកមានសន្តិភាព ហើយចូរពួកអ្នករំលឹកអល់ឡោះដូចដែលលោកបានបង្រៀនចំពោះពួកអ្នក នូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹង
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
