Quran Apps in many lanuages:

Surah Al-Baqara Ayahs #228 Translated in Khmer

وَلَا تَجْعَلُوا اللَّهَ عُرْضَةً لِأَيْمَانِكُمْ أَنْ تَبَرُّوا وَتَتَّقُوا وَتُصْلِحُوا بَيْنَ النَّاسِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ចូរពួកអ្នកកុំយក(ឈ្មោះ)អល់ឡោះជារនាំងសម្រាប់ ការស្បថស្បែរបស់ពួកអ្នក មិនឱ្យពួកអ្នកសាងអំពើសប្បុរស មិនឱ្យគោរពកោតខ្លាច និង មិនឱ្យពួកអ្នកសំរុះសំរួលរវាងពួកមនុស្ស។ អល់ឡោះជាអ្នកដែលឮជាអ្នកដឹងបំផុត
لَا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِنْ يُؤَاخِذُكُمْ بِمَا كَسَبَتْ قُلُوبُكُمْ ۗ وَاللَّهُ غَفُورٌ حَلِيمٌ
អល់ឡោះនឹងមិនយកទោសពៃរ៍ពួកអ្នកទេ ដោយសារការលេបខាយក្នុងការស្បថស្បែរបស់ពួកអ្នក ក៏ប៉ុន្តែលោកនឹងយកទោសពៃរ៍ពួកអ្នក ដោយសារតែចិត្តពួកអ្នកបានប្រឹងប្រែង។ អល់ឡោះជាអ្នកអភ័យទោសជាអ្នកទន់ភ្លន់បំផុត
لِلَّذِينَ يُؤْلُونَ مِنْ نِسَائِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍ ۖ فَإِنْ فَاءُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
សម្រាប់ពួកដែលស្បថមិនទៅជិតភរិយាខ្លួន ត្រូវរង់ចាំបួនខែ។ បើពួកគេបានវិលត្រលប់គឺអល់ឡោះពិតជា អ្នកអភ័យទោសជាអ្នកអាណិតស្រលាញ់បំផុត
وَإِنْ عَزَمُوا الطَّلَاقَ فَإِنَّ اللَّهَ سَمِيعٌ عَلِيمٌ
បើពួកគេសម្រេចចិត្តលែងលះហើយ អល់ឡោះពិតជាអ្នកដែលឮជាអ្នកដឹងបំផុត
وَالْمُطَلَّقَاتُ يَتَرَبَّصْنَ بِأَنْفُسِهِنَّ ثَلَاثَةَ قُرُوءٍ ۚ وَلَا يَحِلُّ لَهُنَّ أَنْ يَكْتُمْنَ مَا خَلَقَ اللَّهُ فِي أَرْحَامِهِنَّ إِنْ كُنَّ يُؤْمِنَّ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِي ذَٰلِكَ إِنْ أَرَادُوا إِصْلَاحًا ۚ وَلَهُنَّ مِثْلُ الَّذِي عَلَيْهِنَّ بِالْمَعْرُوفِ ۚ وَلِلرِّجَالِ عَلَيْهِنَّ دَرَجَةٌ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
ស្ត្រីៗដែលត្រូវគេលែងលះ ត្រូវរង់ចាំដោយខ្លួនឯងបីដងស្អាត។ មិនអនុញ្ញាតឱ្យពួកនាងលាក់នូវអ្វីដែលអល់ឡោះបានបង្កើត នៅក្នុងស្បូនពួកនាងទេបើពួកនាងមានជំនឿនឹងអល់ឡោះ ព្រមទាំងថ្ងៃអវសាន។ ស្វាមីពួកនាងចាំបាច់ក្នុងការវិលទៅកាន់ពួកនាងវិញនៅក្នុងករណីនោះ ប្រសិនបើពួកគេមានបំណងសម្រុះសម្រួល។ ពួកនាងមានសិទ្ធិដូចដែលពួកនាងមានភារកិច្ចដោយ សមរម្យ។ ពួកបុរសមានឋានៈមួយលើពួកនារី។ អល់ឡោះជាអ្នកមានអានុភាពជាអ្នកមហាគតិបណ្ឌិត

Choose other languages: