Quran Apps in many lanuages:

Surah Al-Baqara Ayahs #220 Translated in Khmer

كُتِبَ عَلَيْكُمُ الْقِتَالُ وَهُوَ كُرْهٌ لَكُمْ ۖ وَعَسَىٰ أَنْ تَكْرَهُوا شَيْئًا وَهُوَ خَيْرٌ لَكُمْ ۖ وَعَسَىٰ أَنْ تُحِبُّوا شَيْئًا وَهُوَ شَرٌّ لَكُمْ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
គេបានដាក់បង្គាប់លើពួកអ្នកនូវការប្រយុទ្ធគ្នា។ វាជាការស្អប់ខ្ពើមមួយ សម្រាប់ពួកអ្នក។ជួនកាលប្រការដែលពួកអ្នកស្អប់ខ្ពើមនោះវាជាការល្អមួយសម្រាប់ពួកអ្នក។ ហើយជួនកាលប្រការដែលពួកអ្នកពេញចិត្តនោះវា ជាការអាក្រក់មួយសម្រាប់ពួកអ្នក។ អល់ឡោះដឹងតែពួកអ្នកមិនដឹង
يَسْأَلُونَكَ عَنِ الشَّهْرِ الْحَرَامِ قِتَالٍ فِيهِ ۖ قُلْ قِتَالٌ فِيهِ كَبِيرٌ ۖ وَصَدٌّ عَنْ سَبِيلِ اللَّهِ وَكُفْرٌ بِهِ وَالْمَسْجِدِ الْحَرَامِ وَإِخْرَاجُ أَهْلِهِ مِنْهُ أَكْبَرُ عِنْدَ اللَّهِ ۚ وَالْفِتْنَةُ أَكْبَرُ مِنَ الْقَتْلِ ۗ وَلَا يَزَالُونَ يُقَاتِلُونَكُمْ حَتَّىٰ يَرُدُّوكُمْ عَنْ دِينِكُمْ إِنِ اسْتَطَاعُوا ۚ وَمَنْ يَرْتَدِدْ مِنْكُمْ عَنْ دِينِهِ فَيَمُتْ وَهُوَ كَافِرٌ فَأُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ពួកគេនឹងសួរអ្នកស្តីពីខែពិសិដ្ឋដែលប្រយុទ្ធគ្នានៅក្នុងខែនោះ។ ចូរអ្នកឆ្លើយថា ការប្រយុទ្ធគ្នានៅក្នុងខែនោះគឺ់ជា(កំហុស)ធំធេងណាស់។ រីឯការរំខានគេពីផ្លូវអល់ឡោះនិងការអជំនឿនឹងលោក និងម៉ាស្ជីទីល ហារ៉ាម និងការបណ្តេញអ្នកស្រុកពីទីនេះគឹជា(កំហុស)ធំធេងជាងនៅឯអល់ឡោះ។ អំពើចលាចល ធំជាងការសំលាប់។ ពួកគេនៅតែប្រយុទ្ធនឹងពួកអ្នក ទាល់តែពួកគេបង្វែរពួកអ្នកពីសាសនាពួកអ្នក បើពួកគេមានលទ្ធភាព។ ក្នុងចំណោមពួកអ្នកជនណាដែលបែរចេញពីសាសនារបស់ខ្លូន រួចមកបានស្លាប់ទាំងគេជាអ្នកអជំនឿនោះ ពួកទាំងនេះហើយដែល អំពើពួកគេបានខូចបង់ក្នុងលោកិយនិងលោកខាងមុខ។ ពួកទាំងនេះហើយ ជាពពួកនរក។ ពួកគេជាអមតៈក្នុងនរកនោះ
إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ أُولَٰئِكَ يَرْجُونَ رَحْمَتَ اللَّهِ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
ការពិតពួក ដែលជឿហើយពួកគេបានភៀសខ្លួននិងបានតស៊ូក្នុងផ្លូវអល់ឡោះពួកទាំងនេះហើយ ដែលសង្ឃឹមចំពោះក្តីអាណិតស្រលាញ់អំពីអល់ឡោះ។ អល់ឡោះជាអ្នកអភ័យទោស ជាអ្នកអាណិតស្រលាញ់បំផុត
يَسْأَلُونَكَ عَنِ الْخَمْرِ وَالْمَيْسِرِ ۖ قُلْ فِيهِمَا إِثْمٌ كَبِيرٌ وَمَنَافِعُ لِلنَّاسِ وَإِثْمُهُمَا أَكْبَرُ مِنْ نَفْعِهِمَا ۗ وَيَسْأَلُونَكَ مَاذَا يُنْفِقُونَ قُلِ الْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
ពួកគេ នឹងសួរអ្នកស្តីអំពីសុរានិងល្បែងស៊ីសង។ ចូរអ្នកឆ្លើយថា ក្នុងករណីទាំងពីរនេះគឺបាបកម្មធំណាស់ និងមានប្រយោជន៍ចំពោះមនុស្ស។ បាបកម្មរបស់ករណីទាំងពីរនេះ គឺធំជាងប្រយោជន៍របស់វាទៅទៀត។ ហើយពួកគេបានសួរអ្នកថា អ្វីខ្លះដែលពួកគេត្រូវបរិច្ចាគនោះ ចូរអ្នកឆ្លើយថា គឺជារបស់សេសសល់ពីតម្រូវការ។ ដូចនេះហើយដែលអល់ឡោះបាន បំភ្លឺចំពោះពួកអ្នកនូវអាយ៉ាត់ទាំងឡាយដើម្បីឱ្យពួកអ្នកពិចារណា
فِي الدُّنْيَا وَالْآخِرَةِ ۗ وَيَسْأَلُونَكَ عَنِ الْيَتَامَىٰ ۖ قُلْ إِصْلَاحٌ لَهُمْ خَيْرٌ ۖ وَإِنْ تُخَالِطُوهُمْ فَإِخْوَانُكُمْ ۚ وَاللَّهُ يَعْلَمُ الْمُفْسِدَ مِنَ الْمُصْلِحِ ۚ وَلَوْ شَاءَ اللَّهُ لَأَعْنَتَكُمْ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ក្នុងលោកិយនិងបរលោក។ ហើយពួកគេសួរអ្នកស្តីអំពីក្មេងកំព្រា។ ចូរអ្នកឆ្លើយថា ការសម្របសម្រួលចំពោះពួកគេគឺប្រការល្អមួយ។ បើពួកអ្នកឡូកឡំគ្នានឹងពួកគេ ពួកគេគឺជាបងប្អូនរបស់ពួកអ្នក។ អល់ឡោះដឹងចំពោះអ្នកដែលបង្កភាពមហន្តរាយពីអ្នកដែលសម្របសម្រួល។ បើសិនអល់ឡោះមានបំណងលោកប្រាកដជាផ្តល់ការលំបាកដល់ពួកអ្នក។ អល់ឡោះពិតជាអ្នកមានអានុភាពបំផុត ជាអ្នកមហាគតិបណ្ឌិត

Choose other languages: