Quran Apps in many lanuages:

Surah Al-Baqara Ayahs #178 Translated in Khmer

إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلَ اللَّهُ مِنَ الْكِتَابِ وَيَشْتَرُونَ بِهِ ثَمَنًا قَلِيلًا ۙ أُولَٰئِكَ مَا يَأْكُلُونَ فِي بُطُونِهِمْ إِلَّا النَّارَ وَلَا يُكَلِّمُهُمُ اللَّهُ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ការពិត ពួកដែលលាក់ភាគខ្លះនៃគម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយពួកគេលក់របស់នោះ ដោយតំលៃមួយតិចតួចបំផុត ពួកទាំងនេះហើយ ដែលគ្មានអ្វីស៊ីបំពេញក្នុងពោះរបស់ពួកគេ ក្រៅពីភ្លើងនរកឡើយ។ អល់ឡោះនឹងមិននិយាយរកពួកគេទាំងឡាយទេនៅថ្ងៃត្រូវរស់ឡើងវិញ ហើយលោកក៏មិនជម្រះសំអាតពួកគេដែរ។ សម្រាប់ពួកគេគឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ وَالْعَذَابَ بِالْمَغْفِرَةِ ۚ فَمَا أَصْبَرَهُمْ عَلَى النَّارِ
ពួកទាំងនេះហើយ ដែលយកមគ្គុទ្ទេសន៍ទៅទិញការវង្វេងនិងយកការអភ័យទោសទៅទិញទណ្ឌកម្ម ។ ពួកគេពិតជាពូកែអត់ទ្រាំពីនរកមែន
ذَٰلِكَ بِأَنَّ اللَّهَ نَزَّلَ الْكِتَابَ بِالْحَقِّ ۗ وَإِنَّ الَّذِينَ اخْتَلَفُوا فِي الْكِتَابِ لَفِي شِقَاقٍ بَعِيدٍ
ទាំងនេះ ដោយសារអល់ឡោះបានបញ្ចុះគម្ពីរមកដោយសច្ចភាព។ ហើយពួកដែលខ្វែងគំនិតក្នុងរឿងគម្ពីរនេះ ពិតជាស្ថិតក្នុងការបែកបាក់គ្នាដ៏សែនឆ្ងាយ
لَيْسَ الْبِرَّ أَنْ تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ وَآتَى الْمَالَ عَلَىٰ حُبِّهِ ذَوِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينَ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُوفُونَ بِعَهْدِهِمْ إِذَا عَاهَدُوا ۖ وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ ۗ أُولَٰئِكَ الَّذِينَ صَدَقُوا ۖ وَأُولَٰئِكَ هُمُ الْمُتَّقُونَ
ពុំមែនជាទង្វើល្អទេ ដែលពួកអ្នកបែរមុខទៅខាងទិសបូព៌ា និងទិសបស្ចឹម ក៏ប៉ុន្តែទង្វើល្អគឺជនដែលបានជឿនឹងអល់ឡោះ និងថ្ងៃចុងក្រោយ ម៉ាឡាអ៊ីកាត់ បណ្តាគម្ពីរ និងណាពី ជនដែលបានផ្តល់ទ្រព្យសម្បត្តិជាទីស្រឡាញ់របស់ខ្លួន ជូនទៅអ្នកជិតខាងនិងក្មេងកំព្រា ជនក្រីក្រអ្នកដំណើរ ពួកសុំទាន ជនត្រូវការលោះខ្លួនពីទាសភាព។ និងជនដែលបានបញ្ឈរសឡាតិ៍ ហើយ បានផ្តល់ហ្សាកាតិ៍ និងពួកដែលបំពេញតាមការសន្យារបស់ពួកគេ កាលណាពួកគេបានសន្យា និងពួកដែលអត់ធ្មត់ក្នុងគ្រោះនានាក្នុងទុក្ខភ័យ និងពេលមានអាសន្ន។ ពួកទាំងនេះហើយជាពួកដែលត្រឹមត្រូវ។ ហើយពួកទាំងនេះហើយជាពួកគោរពកោតខ្លាច
يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنْثَىٰ بِالْأُنْثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِنْ رَبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
ឱពួកអ្នកដែលបានជឿ គេបានបង្គាប់ ទៅលើពួកអ្នកនូវសមទណ្ឌ ក្នុងករណីឃាតកម្ម អ្នកមានសេរីភាព ដោយ អ្នកមានសេរីភាព ទាសៈដោយទាសៈ ស្ត្រីដោយស្ត្រី។ ឃាតកដែលត្រូវបាន គេអត់ឱនឱ្យពីបងប្អូនរបស់គេនូវប្រការអ្វីមួយ គឺត្រូវតែអនុវត្តតាមដំណោះស្រាយដោយសមហេតុសមផល និងត្រូវបង់ជំងឺចិត្តទៅកាន់គេវិញដោយអំពើកុសល។ នោះហើយគឺជាការសំរាល និងការប្រោសប្រណីមួយពីម្ចាស់ពួកអ្នក។ បន្ទាប់ពីនេះជនណាដែលបានបំពាន ជននោះត្រូវរងទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត

Choose other languages: