Quran Apps in many lanuages:

Surah Al-Araf Ayahs #64 Translated in Khmer

قَالَ الْمَلَأُ مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي ضَلَالٍ مُبِينٍ
អ្នកមុខអ្នកការនៃក្រុមពួកណូហ៌បាននិយាយថា ពួកយើងពិតជាប្រទះឃើញអ្នកស្ថិតក្នុងការ ភ័ន្តវង្វេងដ៏ជាក់ច្បាស់
قَالَ يَا قَوْمِ لَيْسَ بِي ضَلَالَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
ណូហ៌បាននិយាយថា ឱក្រុមពួករបស់យើង! ការភ័ន្តវង្វេងពុំ មែននៅលើយើងទេ ក៏ប៉ុន្តែយើងជារ៉សូលមកពីម្ចាស់នៃភពទាំងអស់
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنْصَحُ لَكُمْ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
យើងបាន បញ្ជូនបន្តទៅពួកអ្នក នូវសារទាំងឡាយរបស់ម្ចាស់យើង យើងបានជូនយោបល់ចំពោះពួកអ្នក ហើយយើងចេះដឹងមកពីអល់ឡោះ នូវអ្វីដែលពួកអ្នកឥតមានចេះដឹង
أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ وَلِتَتَّقُوا وَلَعَلَّكُمْ تُرْحَمُونَ
តើពួកអ្នករំភើប ភ្ញាក់ផ្អើលឬ? ស្តីពីការក្រើនរំលឹកមួយបានទៅដល់អ្នក មកពីម្ចាស់របស់ពួកអ្នក តាមរយៈ បុរសម្នាក់ក្នុងចំណោមពួកអ្នក ដើម្បីបុរសនោះនឹងដាស់តឿនពួកអ្នក ដើម្បីពួកអ្នកគោរព កោតខ្លាច និងដើម្បីគេអាណិតអាសូរពួកអ្នក
فَكَذَّبُوهُ فَأَنْجَيْنَاهُ وَالَّذِينَ مَعَهُ فِي الْفُلْكِ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمًا عَمِينَ
រួចមក ពួកគេបានមួលបង្កាច់បុរសនោះ ក្រោយមក យើងបានសង្គ្រោះបុរសនោះ និងសង្គ្រោះពួកដែលរួមជាមួយបុរសនោះនៅក្នុង សំពៅ ហើយយើងបានពន្លិចពួកដែលបានបដិសេធ ចំពោះអាយ៉ាត់ទាំងឡាយរបស់យើង។ ពួកគេទាំងនោះ ពិតជាក្រុមមនុស្សខ្វាក់

Choose other languages: