Quran Apps in many lanuages:

Surah Al-Araf Ayahs #63 Translated in Khmer

لَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
ជាការពិតណាស់ យើង បានចាត់ណូហ៌ជារ៉សូល ឱ្យទៅកាន់ក្រុមពួករបស់គេ រួចណូហ៌បាននិយាយថា ឱក្រុមពួករបស់ យើង! ចូរពួកអ្នកគោរពប្រណិប័តន៌អល់ឡោះ សំរាប់ពួកអ្នកគ្មានម្ចាស់ជាទីសក្ការៈណាមួយ ក្រៅពីលោកទេ។ យើងពិតជាកំពុងបារម្ភចំពោះពួកអ្នក នូវទណ្ឌកម្មនាថ្ងៃដ៏ធំសម្បើម
قَالَ الْمَلَأُ مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي ضَلَالٍ مُبِينٍ
អ្នកមុខអ្នកការនៃក្រុមពួកណូហ៌បាននិយាយថា ពួកយើងពិតជាប្រទះឃើញអ្នកស្ថិតក្នុងការ ភ័ន្តវង្វេងដ៏ជាក់ច្បាស់
قَالَ يَا قَوْمِ لَيْسَ بِي ضَلَالَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
ណូហ៌បាននិយាយថា ឱក្រុមពួករបស់យើង! ការភ័ន្តវង្វេងពុំ មែននៅលើយើងទេ ក៏ប៉ុន្តែយើងជារ៉សូលមកពីម្ចាស់នៃភពទាំងអស់
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنْصَحُ لَكُمْ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
យើងបាន បញ្ជូនបន្តទៅពួកអ្នក នូវសារទាំងឡាយរបស់ម្ចាស់យើង យើងបានជូនយោបល់ចំពោះពួកអ្នក ហើយយើងចេះដឹងមកពីអល់ឡោះ នូវអ្វីដែលពួកអ្នកឥតមានចេះដឹង
أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ وَلِتَتَّقُوا وَلَعَلَّكُمْ تُرْحَمُونَ
តើពួកអ្នករំភើប ភ្ញាក់ផ្អើលឬ? ស្តីពីការក្រើនរំលឹកមួយបានទៅដល់អ្នក មកពីម្ចាស់របស់ពួកអ្នក តាមរយៈ បុរសម្នាក់ក្នុងចំណោមពួកអ្នក ដើម្បីបុរសនោះនឹងដាស់តឿនពួកអ្នក ដើម្បីពួកអ្នកគោរព កោតខ្លាច និងដើម្បីគេអាណិតអាសូរពួកអ្នក

Choose other languages: