Quran Apps in many lanuages:

Surah Al-Araf Ayahs #57 Translated in Khmer

هَلْ يَنْظُرُونَ إِلَّا تَأْوِيلَهُ ۚ يَوْمَ يَأْتِي تَأْوِيلُهُ يَقُولُ الَّذِينَ نَسُوهُ مِنْ قَبْلُ قَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ فَهَلْ لَنَا مِنْ شُفَعَاءَ فَيَشْفَعُوا لَنَا أَوْ نُرَدُّ فَنَعْمَلَ غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ قَدْ خَسِرُوا أَنْفُسَهُمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ពួកគេឥតមាននៅរង់ចាំអ្វី ក្រៅពីថ្ងៃអវសានរបស់ លោកនោះឡើយ។ នាថ្ងៃអវសានរបស់លោកនឹងមកដល់ ពួកដែលបានភ្លេចគិតដល់ ថ្ងៃនោះនាសម័យមុន នឹងនិយាយថា រ៉សូលៗរបស់ម្ចាស់យើង ប្រាកដជាបាននាំមក ដល់យើង នូវសច្ចភាពមែន តើយើងមានជនអន្តរាគមន៍ណាម្នាក់ ដើម្បីនឹងធ្វើ អន្តរាគមន៍ដល់យើង ឬក៏នឹងបញ្ជូនយើងត្រលប់ (ទៅលោកិយ)វិញ ដើម្បីយើងនឹង សាងក្រៅពីអ្វីដែលយើងធ្លាប់បានសាង។ ពួកគេទាំងនោះ ពិតជាបានធ្វើឱ្យខាតបង់ ខ្លួនឯងផ្ទាល់ ហើយត្រូវបានបាត់បង់ពីពួកគេទៀតនូវអ្វីដែលពួកគេធ្លាប់បានប្រឌិត
إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
ជាការពិតណាស់ ម្ចាស់របស់ពួកអ្នកបានបង្តើតមេឃ និងដី ក្នុងរយៈកាល ប្រាំមួយថ្ងៃ ក្រោយមកលោកបានអ៊ីសតាវ៉ាលើអារ៉ស្ស លោកគ្របដណ្តប់រាត្រីទៅ លើទិវា ដែលប្រដេញតាមគ្នាយ៉ាងលឿនរហ័សបំផុត លោកបានបង្កើតសុរិយា និង ចន្ទ្រាឱ្យ ព្រមទាំងតារាៗដែលត្រូវគោរពតាមកិច្ចបញ្ជារបស់លោក។ ការបង្កើតកិច្ច បញ្ជារបស់លោក គឺពិតជាកម្មសិទ្ធិរបស់លោកតែមួយគត់។ មហាកិត្តិគុណបំផុត អល់ឡោះម្ចាស់ភពទាំងអស់
ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ۚ إِنَّهُ لَا يُحِبُّ الْمُعْتَدِينَ
ចូរពួកអ្នកបួងសួងទៅម្ចាស់ពួកអ្នក ដោយការ អោនលំទោន និងការជញ្ជឹង។ លោកពិតជាមិនចូលចិត្តពួកអ្នករំលោភបំពានឡើយ
وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا وَادْعُوهُ خَوْفًا وَطَمَعًا ۚ إِنَّ رَحْمَتَ اللَّهِ قَرِيبٌ مِنَ الْمُحْسِنِينَ
ចូរពួកអ្នកកុំធ្វើឱ្យខូចខាតនៅលើដែនដី បន្ទាប់ពីបានកំនែលំអវារួច ហើយ ចូរពួក អ្នកបួងសួងទៅកាន់លោកដោយក្តីកោតខ្លាច និងក្តីសង្ឃឹមនូវអាណិតអាសូររបស់ អល់ឡោះ ពិតជានៅកៀកនឹងពួកមានគុណធម៌
وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَيِّتٍ فَأَنْزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِنْ كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ
លោកដែលបញ្ជូននូវវាយោ ទាំងឡាយ ជាដំណឹងរីករាយមួយនៅពីមុខក្តីអាណិតអាសូររបស់លោក កាលណា វាយោបាននាំទៅ នូវពពកមួយក្រាស់ រួចមកដោយសារពពកនោះ យើងបានបង្អុរ ទឹកចំពោះដីដែលហូតហែង រួចមកដោយសារទឹក យើងបានបញ្ចោញគ្រប់ប្រភេទ ផ្លែឈើ។ ដូចនេះដែរ យើងបញ្ចោញភាពមរណា ដើម្បីឱ្យពួកអ្នករំលឹកឡើងវិញ

Choose other languages: