Quran Apps in many lanuages:

Surah Al-Araf Ayahs #44 Translated in Khmer

إِنَّ الَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا لَا تُفَتَّحُ لَهُمْ أَبْوَابُ السَّمَاءِ وَلَا يَدْخُلُونَ الْجَنَّةَ حَتَّىٰ يَلِجَ الْجَمَلُ فِي سَمِّ الْخِيَاطِ ۚ وَكَذَٰلِكَ نَجْزِي الْمُجْرِمِينَ
ជាការពិតណាស់ បណ្តាអ្នកដែលបាន បដិសេធនឹងអាយ៉ាត់ទាំងឡាយរបស់យើង បានប្រកាន់ប្ញកក្អេងក្អាងពីអាយ៉ាត់ទាំងនោះ គេនឹង មិនបើកទ្វារទាំងឡាយរបស់មេឃ ឱ្យពួកគេទាំងនោះសោះឡើយ ពួកគេទាំងនោះនឹងមិនចូល ឋានសួគ៌ទេ ទាល់តែសត្វអូដ្ឋមមុលចូលទៅក្នុងគូថម្ជុល។ ដូចនេះហើយ យើងទូទាត់ចំពោះពួក ឧក្រិដ្ឋជន
لَهُمْ مِنْ جَهَنَّمَ مِهَادٌ وَمِنْ فَوْقِهِمْ غَوَاشٍ ۚ وَكَذَٰلِكَ نَجْزِي الظَّالِمِينَ
រៀបចំសំរាប់ពួកគេ គ្រែពីឋាននរក និងពីខាងលើពួកគេភួយ (ពីឋាននរក)។ ដូចនេះហើយ យើងទូទាត់ចំពោះពួកជនបំពារបំពាន
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
រីឯបណ្តាអ្នកដែលបានមានជំនឿ និង បានសាងកុសលទាំងឡាយ យើងនឹងមិនតំរូវឱ្យបុគ្គលណាមួយទទួលខុសត្រូវ ក្រៅពីលទ្ធភាព របស់បុគ្គលនោះឡើយ។ ពួកអ្នកទាំងអស់នេះ គឺជាបក្ខពួកឋានសួគ៌។ ពួកគេទាំងនោះ ស្ថិតក្នុង ឋានសួគ៌ជាពួកអ្នកអនន្តកាល
وَنَزَعْنَا مَا فِي صُدُورِهِمْ مِنْ غِلٍّ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَنْ تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنْتُمْ تَعْمَلُونَ
យើងបានដកគំនុំចេញពីទ្រូងរបស់ពួកគេ នៅពីក្រោមពួក គេ មានទន្លេជាច្រើនហូរកាត់ ពួកគេបានចេញវាចារថា ការសរសើរស្ញប់ស្ញែងទាំងឡាយជា កម្មសិទ្ធិរបស់អល់ឡោះ ដែលលោកបានមគ្គុទ្ទេសយើងតំរង់មកទីនេះ យើងនឹងមិនអាចមាន មគ្គុទ្ទេសន៍ឡើយ បើសិនអល់ឡោះមិនបានធ្វើមគ្គុទ្ទេសន៍យើងទេ។ រ៉សូលៗរបស់ម្ចាស់យើង ពិត ជាបាននាំមកនូវសច្ចភាព ហើយគេបានស្រែកប្រកាសទៅពួកគេទាំងនោះថា នុះន៎! ឋានសួគ៌ ដែលគេបានផ្តល់មរតកទៅពួកអ្នក នូវឋានសួគ៌បណ្តាលមកពីអ្វីដែលពួកអ្នកធ្លាប់បានសាង
وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَنْ قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدْتُمْ مَا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَنْ لَعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ពួកមនុស្សឋានសួគ៌ បានស្រែកប្រាប់ទៅពួកមនុស្សឋាននរកថា យើងប្រាកដជាជួបប្រទះនូវអ្វី ដែលម្ចាស់របស់យើងបានសន្យាចំពោះយើង ពិតជាសច្ចៈមែន តើពួកអ្នកមានបានជួបប្រទះនូវអ្វី ដែលម្ចាស់របស់អ្នកបានសន្យានោះពិតជាសច្ចៈដែរឬទេ?។ ពួកគេទាំងនោះឆ្លើយថា បាទ! មាន ។ បន្ទាប់មក អ្នកប្រកាសក្នុងចំណោមពួកគេបានស្រែកប្រកាសថា បណ្តាសារបស់អល់ឡោះ ត្រូវ ទៅលើពួកមនុស្សបំពារបំពាន

Choose other languages: