Quran Apps in many lanuages:

Surah Al-Araf Ayahs #43 Translated in Khmer

وَقَالَتْ أُولَاهُمْ لِأُخْرَاهُمْ فَمَا كَانَ لَكُمْ عَلَيْنَا مِنْ فَضْلٍ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْسِبُونَ
ពួកអ្នកមុនគេបង្អស់ បាននិយាយទៅកាន់ពួកអ្នកចុងក្រោយគេបង្អស់ថា ពួកអ្នកគ្មានប្រៀប អាទិភាពអ្វីមួយលើយើងបន្តិចឡើយ ហេតុនេះ ចូរពួកអ្នកទទួលរសជាតិទណ្ឌកម្ម ដែល បណ្តាលមកពីអ្វីដែលពួកអ្នកធ្លាប់ខំប្រឹងប្រែងធ្វើ
إِنَّ الَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا لَا تُفَتَّحُ لَهُمْ أَبْوَابُ السَّمَاءِ وَلَا يَدْخُلُونَ الْجَنَّةَ حَتَّىٰ يَلِجَ الْجَمَلُ فِي سَمِّ الْخِيَاطِ ۚ وَكَذَٰلِكَ نَجْزِي الْمُجْرِمِينَ
ជាការពិតណាស់ បណ្តាអ្នកដែលបាន បដិសេធនឹងអាយ៉ាត់ទាំងឡាយរបស់យើង បានប្រកាន់ប្ញកក្អេងក្អាងពីអាយ៉ាត់ទាំងនោះ គេនឹង មិនបើកទ្វារទាំងឡាយរបស់មេឃ ឱ្យពួកគេទាំងនោះសោះឡើយ ពួកគេទាំងនោះនឹងមិនចូល ឋានសួគ៌ទេ ទាល់តែសត្វអូដ្ឋមមុលចូលទៅក្នុងគូថម្ជុល។ ដូចនេះហើយ យើងទូទាត់ចំពោះពួក ឧក្រិដ្ឋជន
لَهُمْ مِنْ جَهَنَّمَ مِهَادٌ وَمِنْ فَوْقِهِمْ غَوَاشٍ ۚ وَكَذَٰلِكَ نَجْزِي الظَّالِمِينَ
រៀបចំសំរាប់ពួកគេ គ្រែពីឋាននរក និងពីខាងលើពួកគេភួយ (ពីឋាននរក)។ ដូចនេះហើយ យើងទូទាត់ចំពោះពួកជនបំពារបំពាន
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
រីឯបណ្តាអ្នកដែលបានមានជំនឿ និង បានសាងកុសលទាំងឡាយ យើងនឹងមិនតំរូវឱ្យបុគ្គលណាមួយទទួលខុសត្រូវ ក្រៅពីលទ្ធភាព របស់បុគ្គលនោះឡើយ។ ពួកអ្នកទាំងអស់នេះ គឺជាបក្ខពួកឋានសួគ៌។ ពួកគេទាំងនោះ ស្ថិតក្នុង ឋានសួគ៌ជាពួកអ្នកអនន្តកាល
وَنَزَعْنَا مَا فِي صُدُورِهِمْ مِنْ غِلٍّ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَنْ تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنْتُمْ تَعْمَلُونَ
យើងបានដកគំនុំចេញពីទ្រូងរបស់ពួកគេ នៅពីក្រោមពួក គេ មានទន្លេជាច្រើនហូរកាត់ ពួកគេបានចេញវាចារថា ការសរសើរស្ញប់ស្ញែងទាំងឡាយជា កម្មសិទ្ធិរបស់អល់ឡោះ ដែលលោកបានមគ្គុទ្ទេសយើងតំរង់មកទីនេះ យើងនឹងមិនអាចមាន មគ្គុទ្ទេសន៍ឡើយ បើសិនអល់ឡោះមិនបានធ្វើមគ្គុទ្ទេសន៍យើងទេ។ រ៉សូលៗរបស់ម្ចាស់យើង ពិត ជាបាននាំមកនូវសច្ចភាព ហើយគេបានស្រែកប្រកាសទៅពួកគេទាំងនោះថា នុះន៎! ឋានសួគ៌ ដែលគេបានផ្តល់មរតកទៅពួកអ្នក នូវឋានសួគ៌បណ្តាលមកពីអ្វីដែលពួកអ្នកធ្លាប់បានសាង

Choose other languages: