Quran Apps in many lanuages:

Surah Al-Araf Ayahs #26 Translated in Khmer

فَدَلَّاهُمَا بِغُرُورٍ ۚ فَلَمَّا ذَاقَا الشَّجَرَةَ بَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِنْ وَرَقِ الْجَنَّةِ ۖ وَنَادَاهُمَا رَبُّهُمَا أَلَمْ أَنْهَكُمَا عَنْ تِلْكُمَا الشَّجَرَةِ وَأَقُلْ لَكُمَا إِنَّ الشَّيْطَانَ لَكُمَا عَدُوٌّ مُبِينٌ
ដោយហេតុនេះ ស្ហៃតនបានរុញទំលាក់គេទាំងពីរ ដោយការបោកប្រាស់ ក្រោយមក នៅពេលដែលគេទាំងពីរ បានភ្លក្សរស ជាតិដើមឈើនោះ ហើយកេរ្តិ៍ខ?សារបស់គេទាំងពីរ ក៏បានលាតត្រដាងបង្ហាញដល់គេទាំងពីរ ហើយគេ ទាំងពីរក៏ចាប់ផ្តើមតភ្ជាប់នៃស្លឹកឈើឋានសួគ៌ា (មកបិទបាំងកាយគេទាំងពីរ)។ ហើយម្ចាស់គេទាំងពីរ បានហៅគេទាំងពីរថា តើយើងមិនទាន់បានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះទេឬ? ហើយតើយើង មិនទាន់បាននិយាយប្រាប់អ្នកទាំងពីរទេឬថា ស្ហៃតនពិតជាសត្រូវដ៏ជាក់ច្បាស់ចំពោះអ្នកទាំងពីរ
قَالَا رَبَّنَا ظَلَمْنَا أَنْفُسَنَا وَإِنْ لَمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ
គេទាំងពីរបានមានវាចាថា ឱម្ចាស់របស់យើងអើយ! យើងបានសាងអយុត្តិធម៌ចំពោះខ្លួនយើងផ្ទាល់ ប្រសិនបើលោកមិនអភ័យទោសឱ្យពួកយើងទេ ហើយលោកមិនអាណិតអាសូរពួកយើងទេ ពួកយើង ប្រាកដជាមានក្នុងចំណោមពួកខាតបង់
قَالَ اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
លោកបាននិយាយថា ចូរអ្នកទាំងឡាយចុះចេញភាគខ្លះ នៃពួកអ្នកជាសត្រូវចំពោះភាគខ្លះ។ នៅភពផែនដី ពួកអ្នកមានទីស្នាក់នៅ និងការសប្បាយរីករាយ រហូតដល់វេលាមួយ
قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ
លោកបាននិយាយថា នៅភពផែនដីពួកអ្នកនឹងរស់នៅ និងនៅភពផែន ដីពួកអ្នកនឹងធ្វើមរណកាល ហើយពីភពផែនដី ពួកអ្នកនឹងត្រូវគេបញ្ចោញ
يَا بَنِي آدَمَ قَدْ أَنْزَلْنَا عَلَيْكُمْ لِبَاسًا يُوَارِي سَوْآتِكُمْ وَرِيشًا ۖ وَلِبَاسُ التَّقْوَىٰ ذَٰلِكَ خَيْرٌ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ لَعَلَّهُمْ يَذَّكَّرُونَ
នែ៎បុត្រអាដាម! យើង ពិតជាបានដាក់ចុះទៅលើពួកអ្នក នូវសំលៀកបំពាក់ដែលនឹងបិទបាំងភាពអាក្រាតរបស់ពួកអ្នក ព្រម ទាំងគ្រឿងតាក់តែងកាយ។ ប៉ុន្តែសំលៀកបំពាក់នៃការគោរពនោះ គឺល្អប្រសើរបំផុត។ ទាំងអស់នេះ ជាអាយ៉ាត់ៗរបស់អល់ឡោះ ដើម្បីពួកគេនឹងទទួលការរំលឹក

Choose other languages: