Quran Apps in many lanuages:

Surah Al-Araf Ayahs #29 Translated in Khmer

قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ
លោកបាននិយាយថា នៅភពផែនដីពួកអ្នកនឹងរស់នៅ និងនៅភពផែន ដីពួកអ្នកនឹងធ្វើមរណកាល ហើយពីភពផែនដី ពួកអ្នកនឹងត្រូវគេបញ្ចោញ
يَا بَنِي آدَمَ قَدْ أَنْزَلْنَا عَلَيْكُمْ لِبَاسًا يُوَارِي سَوْآتِكُمْ وَرِيشًا ۖ وَلِبَاسُ التَّقْوَىٰ ذَٰلِكَ خَيْرٌ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ لَعَلَّهُمْ يَذَّكَّرُونَ
នែ៎បុត្រអាដាម! យើង ពិតជាបានដាក់ចុះទៅលើពួកអ្នក នូវសំលៀកបំពាក់ដែលនឹងបិទបាំងភាពអាក្រាតរបស់ពួកអ្នក ព្រម ទាំងគ្រឿងតាក់តែងកាយ។ ប៉ុន្តែសំលៀកបំពាក់នៃការគោរពនោះ គឺល្អប្រសើរបំផុត។ ទាំងអស់នេះ ជាអាយ៉ាត់ៗរបស់អល់ឡោះ ដើម្បីពួកគេនឹងទទួលការរំលឹក
يَا بَنِي آدَمَ لَا يَفْتِنَنَّكُمُ الشَّيْطَانُ كَمَا أَخْرَجَ أَبَوَيْكُمْ مِنَ الْجَنَّةِ يَنْزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْآتِهِمَا ۗ إِنَّهُ يَرَاكُمْ هُوَ وَقَبِيلُهُ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا الشَّيَاطِينَ أَوْلِيَاءَ لِلَّذِينَ لَا يُؤْمِنُونَ
នែ៎ បុត្រអាដាម! ចូរកុំបណ្តោយ ឱ្យស្ហៃតនអូសទាញពួកអ្នក ដូចដែលវាបានបណ្តេញមាតាបិតារបស់ពួកអ្នកពីឋានសួគ៌ា ដែលវាបាន សំរាតចេញពីខ្លួនគេទាំងពីរ នូវសំលៀកបំពាក់របស់គេទាំងពីរ ដើម្បីវានឹងបង្ហាញដល់គេទាំងពីរ នូវភាពអាក្រាតរបស់គេទាំងពីរ។ ការពិតស្ហៃតន ឱ្យនិងបក្សពួករបស់វា មើលឃើញពួកអ្នក ក្នុងករណី ដែលពួកអ្នកមិនអាចមើលឃើញពួកវាទេ។ ជាការពិតណាស់ យើងចាត់ទុកពួកស្ហៃតន ជាសម្ព័ន្ធមិត្ត ចំពោះពួកដែលគ្មានជំនឿ
وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ពួកគេទាំងនេះ ប្រសិនបើកាលណាពួកគេបានសាងអំពើអាស្រូវភាស ពួកគេបាននិយាយថា ពួកយើងបានជួបប្រទះលើអំពើនេះ តាំងពីជីដូនជីតារបស់ពួកយើងមកម៉្លេះ ហើយអល់ឡោះឱ្យលោកបានបង្គាប់ពួកយើងឱ្យប្រព្រឹត្តអំពើនេះ។ ចូរអ្នកនិយាយទៅថា អល់ឡោះពិត ជាមិនបានបង្គាប់ឱ្យប្រព្រឹត្តអំពើអាស្រូវភាសទេ។ តើសមទេ ពួកអ្នកចេញវាចាទៅលើអល់ឡោះ នូវអ្វី ដែលពួកអ្នកឥតមានដឹងអ្វីសោះនោះ?
قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِنْدَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
ចូរអ្នកនិយាយទៅថា ម្ចាស់របស់យើង បានបង្គាប់ឱ្យ ប្រព្រឹត្តសមធម៌។ ចូរពួកអ្នកតំរង់មុខរបស់ពួកអ្នកនៅរាល់ទីកន្លែងគោរព ហើយចូរពួកអ្នកបួងសួង ទៅកាន់លោក ដោយស្មោះស្ម័គ្រសាសនាដើម្បីលោក។ លោកបានផ្តើមបង្កើតពួកអ្នក ដូចដែលពួក អ្នកនឹងត្រូវវិលត្រលប់នោះដែរ

Choose other languages: