Quran Apps in many lanuages:

Surah Al-Araf Ayahs #32 Translated in Khmer

وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ពួកគេទាំងនេះ ប្រសិនបើកាលណាពួកគេបានសាងអំពើអាស្រូវភាស ពួកគេបាននិយាយថា ពួកយើងបានជួបប្រទះលើអំពើនេះ តាំងពីជីដូនជីតារបស់ពួកយើងមកម៉្លេះ ហើយអល់ឡោះឱ្យលោកបានបង្គាប់ពួកយើងឱ្យប្រព្រឹត្តអំពើនេះ។ ចូរអ្នកនិយាយទៅថា អល់ឡោះពិត ជាមិនបានបង្គាប់ឱ្យប្រព្រឹត្តអំពើអាស្រូវភាសទេ។ តើសមទេ ពួកអ្នកចេញវាចាទៅលើអល់ឡោះ នូវអ្វី ដែលពួកអ្នកឥតមានដឹងអ្វីសោះនោះ?
قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِنْدَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
ចូរអ្នកនិយាយទៅថា ម្ចាស់របស់យើង បានបង្គាប់ឱ្យ ប្រព្រឹត្តសមធម៌។ ចូរពួកអ្នកតំរង់មុខរបស់ពួកអ្នកនៅរាល់ទីកន្លែងគោរព ហើយចូរពួកអ្នកបួងសួង ទៅកាន់លោក ដោយស្មោះស្ម័គ្រសាសនាដើម្បីលោក។ លោកបានផ្តើមបង្កើតពួកអ្នក ដូចដែលពួក អ្នកនឹងត្រូវវិលត្រលប់នោះដែរ
فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِنْ دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ
មួយក្រុមត្រូវបានលោកបង្ហាញផ្លូវ ហើយមួយួក្រុមទៀតត្រូវបាន ការភ័ន្តវង្វេង ត្រូវទៅលើពួកគេយ៉ាងប្រាកដ ពីព្រោះពួកគេបានទទួលយកស្ហៃតនធ្វើជាអ្នកគាំពារ ដោយមិនមែនអល់ឡោះ រួចពួកគេនឹកស្មានថា ពួកគេពិតជាពួកត្រូវទទួលបានការបង្ហាញផ្លូវ
يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِنْدَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
នែ៎បុត្រអាដាម! ចូរពួកអ្នកស្លៀកពាក់សម្លៀកបំពាក់ល្អៗរបស់ពួកអ្នក នៅរាល់ទីកន្លែងគោរព ចូរអ្នកបរិភោគ និងផឹក ហើយចូរកុំហួសហេតុ លោកពិតជាមិនស្រឡាញ់ទេពួកហួសហេតុ
قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ចូរអ្នកនិយាយថា តើជនណាដែលបានហាមឃាត់គ្រឿងតុបតែងរបស់អល់ឡោះ ដែលលោក បានបញ្ចោញឱ្យបណ្តាមនុស្សរបស់លោក ព្រមទាំងភាពល្អឆ្ងាញ់ទាំងឡាយនៃចំណីអាហារ? ។ ចូរអ្នកនិយាយថា ទាំងអស់នោះ គឺក្នុងជីវិតបច្ចុប្បន្ន រីឯថ្ងៃរស់ឡើងវិញ គឺសុទ្ធសាធសំរាប់តែ ពួកដែលបានមានជំនឿប៉ុណ្ណោះ។ ប្រៀបដូចទាំងនេះហើយ ដែលយើងបកស្រាយវែកញែកនូវ អាយ៉ាត់ទាំងឡាយ សំរាប់ក្រុមមនុស្សដែលចេះដឹង

Choose other languages: