Quran Apps in many lanuages:

Surah Al-Araf Ayahs #34 Translated in Khmer

فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِنْ دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ
មួយក្រុមត្រូវបានលោកបង្ហាញផ្លូវ ហើយមួយួក្រុមទៀតត្រូវបាន ការភ័ន្តវង្វេង ត្រូវទៅលើពួកគេយ៉ាងប្រាកដ ពីព្រោះពួកគេបានទទួលយកស្ហៃតនធ្វើជាអ្នកគាំពារ ដោយមិនមែនអល់ឡោះ រួចពួកគេនឹកស្មានថា ពួកគេពិតជាពួកត្រូវទទួលបានការបង្ហាញផ្លូវ
يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِنْدَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
នែ៎បុត្រអាដាម! ចូរពួកអ្នកស្លៀកពាក់សម្លៀកបំពាក់ល្អៗរបស់ពួកអ្នក នៅរាល់ទីកន្លែងគោរព ចូរអ្នកបរិភោគ និងផឹក ហើយចូរកុំហួសហេតុ លោកពិតជាមិនស្រឡាញ់ទេពួកហួសហេតុ
قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ចូរអ្នកនិយាយថា តើជនណាដែលបានហាមឃាត់គ្រឿងតុបតែងរបស់អល់ឡោះ ដែលលោក បានបញ្ចោញឱ្យបណ្តាមនុស្សរបស់លោក ព្រមទាំងភាពល្អឆ្ងាញ់ទាំងឡាយនៃចំណីអាហារ? ។ ចូរអ្នកនិយាយថា ទាំងអស់នោះ គឺក្នុងជីវិតបច្ចុប្បន្ន រីឯថ្ងៃរស់ឡើងវិញ គឺសុទ្ធសាធសំរាប់តែ ពួកដែលបានមានជំនឿប៉ុណ្ណោះ។ ប្រៀបដូចទាំងនេះហើយ ដែលយើងបកស្រាយវែកញែកនូវ អាយ៉ាត់ទាំងឡាយ សំរាប់ក្រុមមនុស្សដែលចេះដឹង
قُلْ إِنَّمَا حَرَّمَ رَبِّيَ الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَالْإِثْمَ وَالْبَغْيَ بِغَيْرِ الْحَقِّ وَأَنْ تُشْرِكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَأَنْ تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
ចូរអ្នកថា ម្ចាស់យើងបានហាមឃាត់ តែចំពោះអាស្រូវភាសទាំងឡាយដោយចំហ ឬបិទបាំង និងបាបកម្ម ការរំលោភបំពានដោយឥត សច្ចធម៌ការស៊ីរិកនឹងអល់ឡោះនូវអ្វីដែលលោកមិនបានដាក់ចុះមក នូវភស្តុតាងណាមួយ និង ករណីដែលពួកអ្នកចេញវាចាទៅលើអល់ឡោះ នូវអ្វីដែលពួកអ្នកឥតមានដឹងសោះ
وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
សំរាប់ ក្រុមមនុស្សនីមួយៗមានកាលកំណត់ កាលណាកាលកំណត់របស់មនុស្ស បានចូលដល់ហើយ ពួកគេពុំអាចសុំពន្យារមួយវិនាទី ហើយក៏មិនអាចសុំមុនបានដែរ

Choose other languages: