Quran Apps in many lanuages:

Surah Al-Araf Ayahs #188 Translated in Khmer

أَوَلَمْ يَتَفَكَّرُوا ۗ مَا بِصَاحِبِهِمْ مِنْ جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ مُبِينٌ
តើពួកគេមិនព្រមជញ្ជឹង គិតទេឬថា គូកនរបស់ពួកគេមូហាំម៉ាត់ គ្មានភាពវិកលចរិតបន្តិចសោះឡើយ។ មូហាំម៉ាត់គ្មាន អ្វីក្រៅពីជាអ្នកព្រមានដ៏ជាក់ច្បាស់បំផុត
أَوَلَمْ يَنْظُرُوا فِي مَلَكُوتِ السَّمَاوَاتِ وَالْأَرْضِ وَمَا خَلَقَ اللَّهُ مِنْ شَيْءٍ وَأَنْ عَسَىٰ أَنْ يَكُونَ قَدِ اقْتَرَبَ أَجَلُهُمْ ۖ فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ
តើពួកគេមិនព្រមពិនិត្យពិចារណាទេឬ ក្នុង ការងារគ្រប់គ្រងមេឃនិងដី ព្រមទាំងវត្ថុទាំងឡាយដែលអល់ឡោះបានបង្កើត និងពិចារណា ពីកាលកំណត់របស់ពួកគេ ជួនកាលអាចកើតមានជិតបំផុត។ តើមានសំដីណាមួយដែលធ្វើឱ្យ ពួកគេជឿ បន្ទាប់ពីនេះទៅទៀត
مَنْ يُضْلِلِ اللَّهُ فَلَا هَادِيَ لَهُ ۚ وَيَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
ជនណាដែលអល់ឡោះបំភាន់វង្វេង ជននោះគ្មាន មគ្គុទេសក៍ឡើយ។ ហើយលោកនឹងទុកឱ្យពួកគេ រួញរាក្នុងការបំពានរបស់គេ
يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ رَبِّي ۖ لَا يُجَلِّيهَا لِوَقْتِهَا إِلَّا هُوَ ۚ ثَقُلَتْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةً ۗ يَسْأَلُونَكَ كَأَنَّكَ حَفِيٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ اللَّهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ពួកគេនឹង សួរអ្នកស្តីពីថ្ងៃចុងក្រោយ តើអង្កាល់ទៅទើបកាលកំណត់ដល់? ចូរអ្នកថាទៅ ការដឹងពីវា គឺមាន តែម្ចាស់របស់យើងប៉ុណ្ណោះ។ ចំពោះពេលវេលានៃកាលកំណត់នេះ នឹងមិនបង្ហាញវាក្រៅពី លោកឡើយ វាធ្ងន់ធ្ងរបំផុតនៅឯមេឃ និងដី វានឹងមិនទៅដល់ពួកអ្នកក្រៅពីភ្លាមមួយរំពេច នោះឡើយ។ ពួកគេនឹងសួរអ្នក ហាក់បីដូចជាអ្នកដឹងមុនអំពីពេលកំណត់។ ចូរអ្នកថាទៅ ការដឹង ពីកាលកំណត់ មានតែនៅឯអល់ឡោះគត់ ក៏ប៉ុន្តែភាគច្រើននៃមនុស្សពុំអាចដឹងឡើយ
قُلْ لَا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنْتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِقَوْمٍ يُؤْمِنُونَ
ចូរអ្នកថាទៅ យើងមិនអាចទាញយកសំរាប់ខ្លួនយើងនូវអត្ថប្រយោជន៍ ឬឧបសគ្គណាមួយក្រៅពី អ្វីដែលអល់ឡោះបំណងប្រាថ្នានោះឡើយ ប្រសិនបើយើងធ្លាប់បានដឹងនូវអាថ៌កំបាំង យើងប្រាកដ ជាបានសម្បូណ៍ហូរហៀរនៃផលចំណេញ ហើយអំពើអកុសលក៏មិនបានប៉ះពាល់យើងបានដែរ។ យើងគ្មានអ្វីក្រៅពីជាអ្នកព្រមាន និងជាអ្នកផ្សាយដំណឹងល្អជូនដល់មនុស្សជឿនោះឡើយ

Choose other languages: