Quran Apps in many lanuages:

Surah Al-Araf Ayahs #148 Translated in Khmer

قَالَ يَا مُوسَىٰ إِنِّي اصْطَفَيْتُكَ عَلَى النَّاسِ بِرِسَالَاتِي وَبِكَلَامِي فَخُذْ مَا آتَيْتُكَ وَكُنْ مِنَ الشَّاكِرِينَ
អល់ឡោះបានវាចាថា ឱមូសា! យើងប្រាកដជាបានជ្រើសតាំងអ្នកទៅកាន់មនុស្សទាំងពួងឱ្យនាំ សារៗរបស់យើង និងនាំវាចារបស់យើ់ងយ៉ាងពិត។ ហេតុនេះ ចូរអ្នកទទួលយកនូវអ្វីដែលយើង បានប្រទានឱ្យអ្នក ហើយចូរអ្នកមានក្នុងចំណោមពួកដែលកតញ្ញូ
وَكَتَبْنَا لَهُ فِي الْأَلْوَاحِ مِنْ كُلِّ شَيْءٍ مَوْعِظَةً وَتَفْصِيلًا لِكُلِّ شَيْءٍ فَخُذْهَا بِقُوَّةٍ وَأْمُرْ قَوْمَكَ يَأْخُذُوا بِأَحْسَنِهَا ۚ سَأُرِيكُمْ دَارَ الْفَاسِقِينَ
ហើយយើងបានសរសេរ កត់ត្រាសំរាប់មូសានៅក្នុងសាស្ត្រាទាំងឡាយ ស្តីពីគ្រប់វត្ថុទាំងអស់ ដើម្បីជាការរំលឹក និងជាការអធិប្បាយពិស្តារចំពោះគ្រប់វត្ថុទាំងអស់។ ហេតុនេះ ចូរអ្នកទទួលយកសាស្ត្រាទាំង នោះដោយមធ្យ័តបំផុត ហើយចូរអ្នកដាក់បង្គាប់ទៅក្រុមពួកអ្នក ឱ្យពួកគេអនុវត្តតាមខ្លឹមសារ ទាំងនោះយ៉ាងល្អប្រសើរបំផុត។ យើងនឹងបង្ហាញគំហើញដល់ពួកអ្នក នូវលំនៅរបស់ពួកជន ដែលខិលខូច
سَأَصْرِفُ عَنْ آيَاتِيَ الَّذِينَ يَتَكَبَّرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَإِنْ يَرَوْا كُلَّ آيَةٍ لَا يُؤْمِنُوا بِهَا وَإِنْ يَرَوْا سَبِيلَ الرُّشْدِ لَا يَتَّخِذُوهُ سَبِيلًا وَإِنْ يَرَوْا سَبِيلَ الْغَيِّ يَتَّخِذُوهُ سَبِيلًا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ
យើងនឹងបំបែរចេញពីអាយ៉ាត់ៗរបស់យើងចំពោះបណ្តាអ្នកដែលប្រកាន់ ឫកពារក្រអឺតនៅក្នុងដែនដី ដោយឥតវិចារណញ្ញាណ ទោះបីពួកគេឃើញរាល់អាយ៉ាត់ ក៏ពួក គេនៅតែមិនព្រមជឿលើអាយ៉ាត់ទាំងនោះដែរ ទោះបីពួកគេឃើញផ្លូវសុភនិច្ឆ័យ ក៏ពួកគេនៅ តែមិនព្រមទទួលយកផ្លូវនោះជាដំណើរដែរ តែបើពួកគេឃើញផ្លូវត្រាច់រង្គាត់ ពួកគេព្រមទទួល យកផ្លូវនោះជាផ្លូវដំណើរ។ ទាំងអស់នេះ បណ្តាលមកពីពួកគេបានបដិសេធលើអាយ៉ាត់ៗ របស់យើង ហើយពួកគេជាពួកដែលព្រងើយកន្តើយអំពីអាយ៉ាត់ទាំងនោះ
وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ حَبِطَتْ أَعْمَالُهُمْ ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
ពួកដែលបាន បដិសេធចំពោះអាយ៉ាត់ទាំងឡាយរបស់យើង និងចំពោះជំនួបបរលោក អំពើៗរបស់ពួកគេ ត្រូវអសារឥតការ។ គេនឹងជូនរង្វាន់ទៅឱ្យពួកគេ គ្មានអ្វីក្រៅពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត នោះឡើយ
وَاتَّخَذَ قَوْمُ مُوسَىٰ مِنْ بَعْدِهِ مِنْ حُلِيِّهِمْ عِجْلًا جَسَدًا لَهُ خُوَارٌ ۚ أَلَمْ يَرَوْا أَنَّهُ لَا يُكَلِّمُهُمْ وَلَا يَهْدِيهِمْ سَبِيلًا ۘ اتَّخَذُوهُ وَكَانُوا ظَالِمِينَ
បន្ទាប់ពីមូសាបានចេញដំណើរទៅ ក្រុមមូសាក៏បានទទួលយកបដិមាធ្វើពី គ្រឿងអលង្ការ ជាកូនគោឈ្មោល នូវរូបរាងមានលាន់សូរខ្ទរ។ តើពួកគេមិនបានពិចារណាទេឬ ថា រូបនោះមិនអាចនិយាយទៅកាន់ពួកគេបានទេ ហើយក៏មិនអាចធ្វើមគ្គុទ្ទេសដល់ពួកគេ នូវ ផ្លូវណាមួយបានដែរ។ ពួកគេបានទទួលរូបនោះជាទីសក្ការៈ ហើយពួកគេទាំងនោះបានក្លាយ ទៅជាពួកមនុស្សបំពាន

Choose other languages: