Quran Apps in many lanuages:

Surah Al-Araf Ayahs #133 Translated in Khmer

قَالُوا أُوذِينَا مِنْ قَبْلِ أَنْ تَأْتِيَنَا وَمِنْ بَعْدِ مَا جِئْتَنَا ۚ قَالَ عَسَىٰ رَبُّكُمْ أَنْ يُهْلِكَ عَدُوَّكُمْ وَيَسْتَخْلِفَكُمْ فِي الْأَرْضِ فَيَنْظُرَ كَيْفَ تَعْمَلُونَ
ពួកគេទាំង នោះថា គេបានធ្វើឱ្យរងទុក្ខលើពួកយើងមុនពេលអ្នកមកដល់ពួកយើង និងក្រោយពីពេល អ្នកបានមកដល់ពួកយើង។ មូសាថា សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹងបំផ្លាញសត្រូវរបស់ ពួកអ្នក ហើយលោកនឹងផ្តល់មរតកដល់ពួកអ្នកនៅក្នុងដែនដី រួចមកលោកនឹងពិនិត្យមើល តើពួកអ្នកប្រព្រឹត្តដូចម្តេច?
وَلَقَدْ أَخَذْنَا آلَ فِرْعَوْنَ بِالسِّنِينَ وَنَقْصٍ مِنَ الثَّمَرَاتِ لَعَلَّهُمْ يَذَّكَّرُونَ
ជាការពិតណាស់ យើងបានសាកល្បងហ្វារ៉ាអុង ព្រមទាំង បរិវារដោយគ្រោះរាំងស្ងួត និងដោយកង្វះនៃភោគផលខ្លះ ដើម្បីឱ្យពួកគេរំលឹកឡើងវិញ
فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَنْ مَعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِنْدَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ក្រោយមក កាលណាអំពើកុសលបានទៅដល់ពួកគេ ពួកគេថា នេះគឺដោយសារ យើង។ ហើយបើអកុសលប៉ះត្រូវពួកគេវិញ ពួកគេមានប្រផ្នូលមកពីមូសា និងអ្នក រួមជាមួយមូសា។ ពុំមែនទេ! ការពិត ប្រផ្នូលអាក្រក់របស់ពួកគេ មកពីអល់ឡោះ ក៏ប៉ុន្តែភាគច្រើននៃពួកគេឥតមានដឹងទេ
وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ
ហើយពួកគេបានថា ទោះបីមាន មកដល់យើងនូវអាយ៉ាត់ណាមួយ ដើម្បីអ្នកនឹងធ្វើវេទមន្តមកពួកយើង ដោយ អាយ៉ាត់មួយនោះក៏ដោយ ក៏ពួកយើងនៅតែពុំមែនជាពួកជំនឿចំពោះអ្នកដែរ
فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ
យើងក៏បានចាត់បញ្ជូនទៅលើពួកគេទាំងនោះនូវទឹកជំនន់ សត្វកណ្តូប ចៃ កង្កែប និងលោហិត ជាសក្ខីកម្មបំណកស្រាយលំអិត ប៉ុន្តែពួកគេបានកាន់ឫក ឆ្មើងឆ្មៃ ហើយពួកគេជាក្រុមពួកឧក្រិដ្ឋជន

Choose other languages: