Quran Apps in many lanuages:

Surah Al-Araf Ayahs #136 Translated in Khmer

وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ
ហើយពួកគេបានថា ទោះបីមាន មកដល់យើងនូវអាយ៉ាត់ណាមួយ ដើម្បីអ្នកនឹងធ្វើវេទមន្តមកពួកយើង ដោយ អាយ៉ាត់មួយនោះក៏ដោយ ក៏ពួកយើងនៅតែពុំមែនជាពួកជំនឿចំពោះអ្នកដែរ
فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ
យើងក៏បានចាត់បញ្ជូនទៅលើពួកគេទាំងនោះនូវទឹកជំនន់ សត្វកណ្តូប ចៃ កង្កែប និងលោហិត ជាសក្ខីកម្មបំណកស្រាយលំអិត ប៉ុន្តែពួកគេបានកាន់ឫក ឆ្មើងឆ្មៃ ហើយពួកគេជាក្រុមពួកឧក្រិដ្ឋជន
وَلَمَّا وَقَعَ عَلَيْهِمُ الرِّجْزُ قَالُوا يَا مُوسَى ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ ۖ لَئِنْ كَشَفْتَ عَنَّا الرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِي إِسْرَائِيلَ
ហើយនៅពេលដែល ទណ្ឌកម្មបានធ្លាក់ទៅលើពួកគេនោះ ពួកគេបាននិយាយថា ឱមូសា! សូមអ្នកសុំ ទៅម្ចាស់របស់អ្នកឱ្យយើងផង ដោយតួនាទីមាននៅឯអ្នកដែលលោកបានសន្យា។ ជាការពិតណាស់ ប្រសិនបើអ្នកបន្សាត់ទារុណកម្មនោះ ចេញពីពួកយើងបាន យើងប្រាកដជាមានជំនឿចំពោះអ្នក ហើយយើងនឹងចាត់បញ្ជូនបុត្រអ៊ីស្រាឯល ឱ្យរួមសហការណ៍ជាមួយអ្នក
فَلَمَّا كَشَفْنَا عَنْهُمُ الرِّجْزَ إِلَىٰ أَجَلٍ هُمْ بَالِغُوهُ إِذَا هُمْ يَنْكُثُونَ
រួចមកនៅពេលដែលយើងបានបន្សាត់ទណ្ឌកម្ម នោះចេញពីពួកគេឆ្ពោះទៅកាន់កាលកំណត់មួយ ដែលពួកគេជាអ្នកត្រូវបានទៅ ដល់កាលកំណត់នោះ ស្រាប់តែពួកគេរំលោភបំពានកិច្ចសន្យាទៅវិញ
فَانْتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ فِي الْيَمِّ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ
យើង បានសងសឹកពួកគេ យើងបានពន្លិចពួកគេទៅក្នុងរលកទឹកសមុទ្រ ដោយសារ តែពួកគេបានបដិសេធលើអាយ៉ាត់ៗរបស់យើង ហើយពួកគេជាពួកអ្នកព្រងើយកន្តើយ ពីអាយ៉ាត់ទាំងនោះ

Choose other languages: