Quran Apps in many lanuages:

Surah Al-Araf Ayahs #16 Translated in Khmer

قَالَ مَا مَنَعَكَ أَلَّا تَسْجُدَ إِذْ أَمَرْتُكَ ۖ قَالَ أَنَا خَيْرٌ مِنْهُ خَلَقْتَنِي مِنْ نَارٍ وَخَلَقْتَهُ مِنْ طِينٍ
លោកបាននិយាយថា តើអ្វីដែលបានឃាត់អ្នកមិនឱ្យអ្នកលុតក្រាប នៅពេលដែលយើងបានបញ្ជាអ្នក? អិព្លីស្សបានឆ្លើយថា យើងល្អប្រសើរជាងអាដាម លោកបានបង្កើតយើងពីភ្លើង ហើយលោកបានបង្កើត អាដាមពីដី
قَالَ فَاهْبِطْ مِنْهَا فَمَا يَكُونُ لَكَ أَنْ تَتَكَبَّرَ فِيهَا فَاخْرُجْ إِنَّكَ مِنَ الصَّاغِرِينَ
អល់ឡោះនិយាយថា អញ្ចឹង ចូរអ្នកចុះពីទីនេះទៅ អ្នកគ្មានសិទ្ធិអ្វីនឹងធ្វើឫកក្អេងក្អាង មានះនៅទីនេះទេ ហេតុនេះ ចូរអ្នកចេញទៅ អ្នកពិតជាក្នុងចំណោមពួកថោកទាប
قَالَ أَنْظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ
អិព្លីស្សបាន និយាយថា សូមលោកពន្យារជីវិតឱ្យយើង រហូតដល់ថ្ងៃដែលគេនឹងប្រោសពួកគេឡើងវិញ
قَالَ إِنَّكَ مِنَ الْمُنْظَرِينَ
លោក បាននិយាយថា អ្នកពិតជាក្នុងចំណោមពួកត្រូវពន្យារ
قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ
អិព្លីស្សីបាននិយាយថា អាស្រ័យដោយលោក បានធ្វើឱ្យយើងវង្វេង យើងប្រាកដជានឹងរំខានដល់ពួកគេពីផ្លូវរបស់លោកដ៏ត្រឹមត្រូវ

Choose other languages: