Quran Apps in many lanuages:

Surah Al-Araf Ayahs #128 Translated in Khmer

لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ ثُمَّ لَأُصَلِّبَنَّكُمْ أَجْمَعِينَ
យើងប្រាកដជានឹងកាត់ដៃ និងជើងរបស់ពួកអ្នកដោយឆ្លាស់គ្នា ក្រោយមក យើងនឹងឆ្កាងពួកអ្នកទាំងអស់គ្នា
قَالُوا إِنَّا إِلَىٰ رَبِّنَا مُنْقَلِبُونَ
ពួកមន្តអាគមទាំងនោះថា ជាការពិត ណាស់ ពួកយើងជាពួកអ្នកត្រូវវិលត្រឡប់ទៅកាន់ម្ចាស់យើង
وَمَا تَنْقِمُ مِنَّا إِلَّا أَنْ آمَنَّا بِآيَاتِ رَبِّنَا لَمَّا جَاءَتْنَا ۚ رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَتَوَفَّنَا مُسْلِمِينَ
អ្នកសងសឹកពួកយើង នេះ គឺគ្មានអ្វីក្រៅពីដោយសារពួកយើងបានជឿជាក់លើអាយ៉ាត់ៗម្ចាស់យើង នៅពេលដែល អាយ៉ាត់ទាំងនោះបានមកដល់យើងនោះឡើយ។ ឱម្ចាស់យើង! សូមលោកមេត្តាបង្អុរក្តី អត់ធ្មត់មកលើពួកយើង ហើយសូមលោកមេត្តាបញ្ចប់ជីវិតពួកយើងក្នុងសភាពដាក់កាយ គោរពផង
وَقَالَ الْمَلَأُ مِنْ قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ
អ្នកមុខអ្នកការក្រុមពួកហ្វារ៉ាអុង បាននិយាយទៅកាន់ហ្វារ៉ាអុងថា តើ អ្នកបោះបង់ចោលមូសា និងក្រុមពួករបស់គេ ដើម្បីពួកគេនឹងធ្វើឱ្យខូចបង់នៅក្នុងផែនដី ហើយគេនឹងបោះបង់ចោលអ្នក ព្រមទាំងសក្ការៈបដិមារបស់អ្នកឬ?។ ហ្វារ៉ាអុងថា យើង នឹងសំលាប់រង្គាលបុត្រាៗពួកគេ ហើយយើងនឹងទុកជីវិតនារីៗរបស់ពួកគេ ហើយយើងពិត ជាមានអំណាចលើពួកគេទាំងអស់់
قَالَ مُوسَىٰ لِقَوْمِهِ اسْتَعِينُوا بِاللَّهِ وَاصْبِرُوا ۖ إِنَّ الْأَرْضَ لِلَّهِ يُورِثُهَا مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَالْعَاقِبَةُ لِلْمُتَّقِينَ
មូសាបាននិយាយទៅកាន់ក្រុមពួកគេថា ចូរពួកអ្នក សុំជំនួយពីអល់ឡោះ ហើយចូរពួកអ្នកអត់ធ្មត់។ ពីព្រោះដែនដី ជាកម្មសិទ្ធអល់ឡោះ លោក នឹងប្រគល់មរតកទឹកដីទៅឱ្យជនដែលលោកប្រាថ្នា ក្នុងចំណោមអ្នកគោរពទាំងឡាយ របស់លោក។ ផលល្អនាពេលអនាគត សំរាប់ពួកអ្នកគោរពកោតខ្លាច

Choose other languages: