Quran Apps in many lanuages:

Surah Al-Anfal Ayahs #30 Translated in Khmer

وَاذْكُرُوا إِذْ أَنْتُمْ قَلِيلٌ مُسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَنْ يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُمْ بِنَصْرِهِ وَرَزَقَكُمْ مِنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ
ហើយចូរពួកអ្នករំលឹកក្នុងពេលដែលពួកអ្នកមានគ្នាតិចតួចបំផុត ដែលត្រូវគេជិះជាន់ ទៅលើទឹកដីពួកអ្នក ខ្លាចមនុស្សម្នានឹងឆក់ដណ្តើមយកពួកអ្នក ខណៈនោះ លោកបាន ផ្តល់ទីជំរកដល់ពួកអ្នក លោកបានគាំទ្រពួកអ្នក ដោយជំនួយពីលោក ហើយលោកបាន ប្រទានដល់ពួកអ្នកនូវរីសគី ដែលមានរសជាតិល្អប្រសើរ ដើម្បីពួកអ្នកសំដែងកតញ្ញុតា
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَخُونُوا اللَّهَ وَالرَّسُولَ وَتَخُونُوا أَمَانَاتِكُمْ وَأَنْتُمْ تَعْلَمُونَ
ឱបណ្តាពួកអ្នកដែលមានជំនឿ ចូរពួកអ្នកកុំក្បត់នឹងអល់ឡោះ និងរ៉សូល ហើយ ចូរកុំក្បត់ទាំងពួកអ្នកដឹងខ្លួន នូវទំនុកចិត្តដែលគេផ្ងើទុកដាក់លើពួកអ្នក
وَاعْلَمُوا أَنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ وَأَنَّ اللَّهَ عِنْدَهُ أَجْرٌ عَظِيمٌ
ចូរពួក អ្នកជ្រាបថា ទ្រព្យសម្បត្តិរបស់ពួកអ្នក និងបុត្រៗរបស់ពួកអ្នក គឺសុទ្ធតែជាការ សាកល្បងទាំងអស់។ អល់ឡោះ នៅឯលោកពិតជារង្វាន់ដ៏សម្បើម
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَتَّقُوا اللَّهَ يَجْعَلْ لَكُمْ فُرْقَانًا وَيُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ឱបណ្តាពួក អ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកគោរពកោតខ្លាចអល់ឡោះ លោកនឹងផ្តល់ឱ្យ ពួកអ្នកមានលក្ខណវិនិច្ឆ័យ (រវាងកុសល និងអកុសល) ហើយលោកនឹងលុបចោលអំពីពួក អ្នកនូវអំពើអាក្រក់របស់ពួកអ្នក ហើយលោកនឹងអភ័យទោសឱ្យពួកអ្នក។ ហើយ អល់ឡោះប្រកបដោយអនុគ្រោះដ៏ធំសមើម
وَإِذْ يَمْكُرُ بِكَ الَّذِينَ كَفَرُوا لِيُثْبِتُوكَ أَوْ يَقْتُلُوكَ أَوْ يُخْرِجُوكَ ۚ وَيَمْكُرُونَ وَيَمْكُرُ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
ចូររំលឹកនៅពេលពួកដែលគ្មានជំនឿធ្វើ ឧបាយកលប្រឆាំងនឹងអ្នក ដើម្បីពួកគេនឹងបង្ខាំងអ្នក ឬពួកគេនឹងសំលាប់អ្នក ឬពួក គេនឹងបណ្តេញអ្នក។ ពួកគេធ្វើឧបាយកល ប៉ុន្តែអល់ឡោះក៏បង្កើតឧបាយកលដែរ ហើយ អល់ឡោះជាអ្នកមានយុទ្ធោបាយដ៏ប្រសើរបំផុត

Choose other languages: