Quran Apps in many lanuages:

Surah Al-Anfal Ayahs #33 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَتَّقُوا اللَّهَ يَجْعَلْ لَكُمْ فُرْقَانًا وَيُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ឱបណ្តាពួក អ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកគោរពកោតខ្លាចអល់ឡោះ លោកនឹងផ្តល់ឱ្យ ពួកអ្នកមានលក្ខណវិនិច្ឆ័យ (រវាងកុសល និងអកុសល) ហើយលោកនឹងលុបចោលអំពីពួក អ្នកនូវអំពើអាក្រក់របស់ពួកអ្នក ហើយលោកនឹងអភ័យទោសឱ្យពួកអ្នក។ ហើយ អល់ឡោះប្រកបដោយអនុគ្រោះដ៏ធំសមើម
وَإِذْ يَمْكُرُ بِكَ الَّذِينَ كَفَرُوا لِيُثْبِتُوكَ أَوْ يَقْتُلُوكَ أَوْ يُخْرِجُوكَ ۚ وَيَمْكُرُونَ وَيَمْكُرُ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
ចូររំលឹកនៅពេលពួកដែលគ្មានជំនឿធ្វើ ឧបាយកលប្រឆាំងនឹងអ្នក ដើម្បីពួកគេនឹងបង្ខាំងអ្នក ឬពួកគេនឹងសំលាប់អ្នក ឬពួក គេនឹងបណ្តេញអ្នក។ ពួកគេធ្វើឧបាយកល ប៉ុន្តែអល់ឡោះក៏បង្កើតឧបាយកលដែរ ហើយ អល់ឡោះជាអ្នកមានយុទ្ធោបាយដ៏ប្រសើរបំផុត
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا قَالُوا قَدْ سَمِعْنَا لَوْ نَشَاءُ لَقُلْنَا مِثْلَ هَٰذَا ۙ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
កាលណាគេបានសូត្រឱ្យពួកគេ ស្តាប់នូវអាយ៉ាត់ៗរបស់យើង ពួកគេថា យើងប្រាកដជាបានឮ ប្រសិនបើយើងប្រាថ្នា យើងប្រាកដជាអាចពោលបានដូចអាយ៉ាត់គួរអាននេះដែរ។ គួរអាននេះគ្មានអ្វីក្រៅពី បុរាណនិទានឡើយ
وَإِذْ قَالُوا اللَّهُمَّ إِنْ كَانَ هَٰذَا هُوَ الْحَقَّ مِنْ عِنْدِكَ فَأَمْطِرْ عَلَيْنَا حِجَارَةً مِنَ السَّمَاءِ أَوِ ائْتِنَا بِعَذَابٍ أَلِيمٍ
ហើយនៅពេលពួកគេទាំងនោះបានពោលពាក្យបួងសួងថា ឱអល់ឡោះ! ប្រសិនបើរឿងនេះ គឺពិតមកពីលោកមែននោះ សូមលោកបង្អុរភ្លៀងពី មេឃជាដុំថ្មមកពីលើពួកយើងទៅចុះ ឬសូមលោកនាំមកកាន់ពួកយើងចុះ នូវទណ្ឌកម្ម ដ៏ខ្លោចផ្សាបំផុត
وَمَا كَانَ اللَّهُ لِيُعَذِّبَهُمْ وَأَنْتَ فِيهِمْ ۚ وَمَا كَانَ اللَّهُ مُعَذِّبَهُمْ وَهُمْ يَسْتَغْفِرُونَ
អល់ឡោះនឹងមិនធ្វើទណ្ឌកម្មទៅពួកគេឡើយ ក្នុងពេលដែល អ្នកស្ថិតនៅក្នុងចំណោមពួកគេនោះ ហើយអល់ឡោះក៏ពុំមែនជាអ្នកធ្វើទណ្ឌកម្មពួកគេ ទាំងនោះដែរ ក្នុងពេលដែលពួកគេទាំងនោះកំពុងសុំអភ័យទោសអំពីលោកនោះ

Choose other languages: