Quran Apps in many lanuages:

Surah Al-Anaam Ayahs #157 Translated in Khmer

وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ ۖ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ ۚ ذَٰلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَتَّقُونَ
នេះគឺពិតជាផ្លូវរបស់យើងដ៏ត្រឹមត្រូវបំផុត ហេតុនេះ ចូរពួកអ្នកប្រតិបត្តិតាមផ្លូវនេះ ហើយចូរពួកអ្នកកុំធ្វើតាមផ្លូវទាំងឡាយ ព្រោះវានឹងនាំពួកអ្នកបែកចេញពីផ្លូវលោក។ ទាំងអស់នេះ គឺលោកបានដាក់បង្គាប់បញ្ជាឱ្យពួកអ្នកអនុវត្ត ដើម្បីឱ្យពួកអ្នកគោរព កោតខ្លាច
ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَعَلَّهُمْ بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ
ក្រោយមក យើងបានប្រទានទៅមូសា នូវគម្ពីរជាការពេញលេញ សំរាប់អ្នកដែលបានសាងគុណធម៌ ជាការបកស្រាយវែកញែកនូវវត្ថុទាំងអស់ ជាការនាំ ផ្លូវមួយ និងជាក្តីអាណិតអាសូរបំផុតមួយ ដើម្បីពួកគេមានជំនឿលើការជួបនឹងម្ចាស់ របស់ពួកគេ
وَهَٰذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ
នេះគឺជាគម្ពីរមួយដ៏ប្រសិទ្ធិ ដែលយើងបានដាក់ចុះទៅ ហេតុនេះ ចូរពួកអ្នកប្រតិបត្តិតាមគម្ពីរនេះ ហើយចូរពួកអ្នកគោរពកោតខ្លាច ដើម្បីគេនឹងអាណិត អាសូរពួកអ្នក
أَنْ تَقُولُوا إِنَّمَا أُنْزِلَ الْكِتَابُ عَلَىٰ طَائِفَتَيْنِ مِنْ قَبْلِنَا وَإِنْ كُنَّا عَنْ دِرَاسَتِهِمْ لَغَافِلِينَ
ដើម្បីកុំឱ្យអ្នកទាំងឡាយនិយាយថា ការពិតគម្ពីរនេះ គេបានដាក់ ចុះមកតែទៅលើពីរក្រុមនៃពួកកាលពីមុនពួកយើងប៉ុណ្ណោះ ហើយអំពីការសិក្សារបស់ ពួកគេនោះ ពួកយើងពិតជាភ្លេចអស់ហើយ
أَوْ تَقُولُوا لَوْ أَنَّا أُنْزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَاءَكُمْ بَيِّنَةٌ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّنْ كَذَّبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ
ឬដើម្បីកុំឱ្យពួកអ្នកនិយាយថា ប្រសិន បើគេបានដាក់ចុះគម្ពីរនេះមកលើពួកយើងវិញ ពួកយើងប្រាកដជានឹងទទួលបានការនាំ ផ្លូវដ៏ប្រសើរជាងពួកគេ។ ការពិតបានមកដល់ទៅពួកអ្នកហើយ នូវសក្ខីកម្មការនាំផ្លូវ និងក្តីអាណិតអាសូរអំពីម្ចាស់ពួកអ្នក។ឱ្យ ដូច្នេះ តើជនណាដែលបំពារបំពានជាងអ្នកដែល បានមួលបង្កាច់នឹងភស្តុតាងទាំងឡាយរបស់អល់ឡោះ និងបានបែរងាកចេញពីភស្តុតាង ទាំងនេះ?។ យើងនឹងទូទាត់ឱ្យពួកដែលបែរងាកចេញពីអាយ៉ាត់ទាំងឡាយរបស់យើង ដោយអាក្រក់បំផុតនៃទណ្ឌកម្ម បណ្តាលមកពីអ្វីដែលពួកគេធ្លាប់បែរងាកចេញនោះ

Choose other languages: