Quran Apps in many lanuages:

Surah Al-Anaam Ayahs #127 Translated in Khmer

وَكَذَٰلِكَ جَعَلْنَا فِي كُلِّ قَرْيَةٍ أَكَابِرَ مُجْرِمِيهَا لِيَمْكُرُوا فِيهَا ۖ وَمَا يَمْكُرُونَ إِلَّا بِأَنْفُسِهِمْ وَمَا يَشْعُرُونَ
ប្រៀបដូចនេះដែរ នៅបុរីនីមួយៗ យើងបានដាក់ឱ្យមានពួកមេដឹកនាំឃោរ ឃៅរបស់បុរីនោះ ដើម្បីឱ្យពួកគេធ្វើល្បិចកលនៅទីនោះ។ ពួកគេមិនធ្វើ ល្បិចកលអ្នកណាក្រៅពីខ្លូនឯងទេ ហើយពួកគេនៅតែមិនដឹងខ្លួនទៀត
وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَنْ نُؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ ۘ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ ۗ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِنْدَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ
កាលណាមានអាយ៉ាត់ណាមួយបានទៅដល់ពួកគេ ពួកគេនឹងនិយាយថា យើងមិនជឿឡើយ លុះត្រាគេបានផ្តល់មកយើង ដូចដែលគេបានផ្តល់ទៅ រ៉សូលៗអល់ឡោះ។ អល់ឡោះដឹងណាស់ ទីណាដែលលោកត្រូវផ្តល់សារ របស់លោក។ ភាពអាម៉ាស់មុខពីអល់ឡោះ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរនឹងត្រូវ ពួកដែលបានប្រព្រឹត្តឃោរឃៅ មកពីអ្វីដែលពួកគេធ្លាប់ធ្វើល្បិចកល
فَمَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ يَشْرَحْ صَدْرَهُ لِلْإِسْلَامِ ۖ وَمَنْ يُرِدْ أَنْ يُضِلَّهُ يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا كَأَنَّمَا يَصَّعَّدُ فِي السَّمَاءِ ۚ كَذَٰلِكَ يَجْعَلُ اللَّهُ الرِّجْسَ عَلَى الَّذِينَ لَا يُؤْمِنُونَ
ជនណាដែលអល់ឡោះមានបំណងមគ្គុទ្ទេស លោកនឹងបើកទ្រូងឱ្យជននោះ សម្រាប់ឥស្លាម។ ហើយជនណាដែលលោកមានបំណងនឹងពង្វេង លោក នឹងធ្វើឱ្យទ្រូងជននោះចង្អៀតថប់ណែន ហាក់បីដូចជាជននោះឡើងទៅលើ មេឃ។ ប្រៀបដូចនេះហើយ អល់ឡោះដាក់ទោសលើពួកដែលមិនជឿ
وَهَٰذَا صِرَاطُ رَبِّكَ مُسْتَقِيمًا ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَذَّكَّرُونَ
ហើយនេះ ជាផ្លូវម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ការពិតយើងបានបកស្រាយនូវ អាយ៉ាត់ទាំងឡាយសម្រាប់មនុស្ស ដែលទទួលការក្រើនរំលឹក
لَهُمْ دَارُ السَّلَامِ عِنْدَ رَبِّهِمْ ۖ وَهُوَ وَلِيُّهُمْ بِمَا كَانُوا يَعْمَلُونَ
សម្រាប់ ពួកគេ លំនៅសុខសាន្តនៅឯម្ចាស់របស់ពួកគេ។ ហើយលោកជាអ្នកគាំពារ ពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់ប្រព្រឹត្ត

Choose other languages: