Quran Apps in many lanuages:

Surah Al-Anaam Ayahs #129 Translated in Khmer

فَمَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ يَشْرَحْ صَدْرَهُ لِلْإِسْلَامِ ۖ وَمَنْ يُرِدْ أَنْ يُضِلَّهُ يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا كَأَنَّمَا يَصَّعَّدُ فِي السَّمَاءِ ۚ كَذَٰلِكَ يَجْعَلُ اللَّهُ الرِّجْسَ عَلَى الَّذِينَ لَا يُؤْمِنُونَ
ជនណាដែលអល់ឡោះមានបំណងមគ្គុទ្ទេស លោកនឹងបើកទ្រូងឱ្យជននោះ សម្រាប់ឥស្លាម។ ហើយជនណាដែលលោកមានបំណងនឹងពង្វេង លោក នឹងធ្វើឱ្យទ្រូងជននោះចង្អៀតថប់ណែន ហាក់បីដូចជាជននោះឡើងទៅលើ មេឃ។ ប្រៀបដូចនេះហើយ អល់ឡោះដាក់ទោសលើពួកដែលមិនជឿ
وَهَٰذَا صِرَاطُ رَبِّكَ مُسْتَقِيمًا ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَذَّكَّرُونَ
ហើយនេះ ជាផ្លូវម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ការពិតយើងបានបកស្រាយនូវ អាយ៉ាត់ទាំងឡាយសម្រាប់មនុស្ស ដែលទទួលការក្រើនរំលឹក
لَهُمْ دَارُ السَّلَامِ عِنْدَ رَبِّهِمْ ۖ وَهُوَ وَلِيُّهُمْ بِمَا كَانُوا يَعْمَلُونَ
សម្រាប់ ពួកគេ លំនៅសុខសាន្តនៅឯម្ចាស់របស់ពួកគេ។ ហើយលោកជាអ្នកគាំពារ ពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់ប្រព្រឹត្ត
وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَا مَعْشَرَ الْجِنِّ قَدِ اسْتَكْثَرْتُمْ مِنَ الْإِنْسِ ۖ وَقَالَ أَوْلِيَاؤُهُمْ مِنَ الْإِنْسِ رَبَّنَا اسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَا أَجَلَنَا الَّذِي أَجَّلْتَ لَنَا ۚ قَالَ النَّارُ مَثْوَاكُمْ خَالِدِينَ فِيهَا إِلَّا مَا شَاءَ اللَّهُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
នាថ្ងៃដែលលោកនឹង ប្រមូលពួកគេទាំងអស់ ឱពួកជិន! ការពិតពួកអ្នកបានពង្វេងពួកមនុស្សជា ច្រើន។ មិត្តជិតស្និទ្ធពួកជិនក្នុងចំណោមមនុស្សបាននិយាយថា ឱម្ចាស់របស់ ពួកយើង! ពួកយើងខ្លះទទួលបានផលចំណេញដោយសារគ្នាយើង ពួកយើង បានដល់កាលកំណត់ពួកយើង ដែលលោកបានកំណត់ឱ្យយើងហើយ។ លោក ថា នរកជាជម្រករបស់អ្នក ជាអមតៈក្នុងនោះ លើកលែងករណីអល់ឡោះ ប្រាថ្នា។ ការពិតម្ចាស់របស់អ្នក ជាអ្នកគតិបណ្ឌិត ជាដែលអ្នកដឹងបំផុត
وَكَذَٰلِكَ نُوَلِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ
ដូចនេះហើយ ដែលយើងធ្វើឱ្យពួកដែលសាងកំហុសខ្លះបង្វែរគ្នាគេ ដោយ សារតែអ្វីដែលពួកគេធ្លាប់ប្រព្រឹត្តនោះ

Choose other languages: