Quran Apps in many lanuages:

Surah Al-Ahzab Ayahs #14 Translated in Khmer

إِذْ جَاءُوكُمْ مِنْ فَوْقِكُمْ وَمِنْ أَسْفَلَ مِنْكُمْ وَإِذْ زَاغَتِ الْأَبْصَارُ وَبَلَغَتِ الْقُلُوبُ الْحَنَاجِرَ وَتَظُنُّونَ بِاللَّهِ الظُّنُونَا
នៅពេលដែលពួកគេបានទៅដល់ពួកអ្នក ពីខាងលើពួក អ្នក និងពីខាងក្រោមនៃពួកអ្នក ហើយនៅពេលដែលភ្នែកបានស្លន់ស្លោ និងចិត្តបាន ឡើងដល់បំពង់ក ពេលនោះ ពួកគេនៅតែវាយស្មាននឹងអល់ឡោះ នូវការស្មានផ្សេងៗ ទៀត
هُنَالِكَ ابْتُلِيَ الْمُؤْمِنُونَ وَزُلْزِلُوا زِلْزَالًا شَدِيدًا
នៅពេលនោះហើយ ដែលគេបានសាកល្បងពួកដែលជឿ ហើយគេបាន ធ្វើឱ្យពួកគេញ័រចំប្រប់ នូវការញ័រចំប្រប់មួយដ៏ខ្លាំងក្លា
وَإِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ مَا وَعَدَنَا اللَّهُ وَرَسُولُهُ إِلَّا غُرُورًا
ហើយនៅពេលដែលពួក ពុតត្បុត និងពួកដែលនៅក្នុងចិត្តពួកគេមានជំងឺកំពុងនិយាយថា អល់ឡោះ និងរ៉សូល របស់លោក មិនបានសន្យាចំពោះយើងទេ មានតែការបោកបញ្ឆោតប៉ុណ្ណោះ
وَإِذْ قَالَتْ طَائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِنْ يُرِيدُونَ إِلَّا فِرَارًا
ហើយ នៅពេលដែលក្រុមមួយនៃពួកគេបាននិយាយថា ឱអ្នកស្រុកយ៉ាស្រិប គ្មានទីឈរនៅ សម្រាប់ពួកអ្នកទេ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅវិញទៅ។ហើយមួយចំណែកនៃពួកគេ សុំអនុញ្ញាតណាពី ពួកគេនិយាយថា ការពិតគេហដ្ឋានទាំងឡាយរបស់ពួកយើងអាក្រាត (ទទេសូន្យ) ក្នុងករណីដែលវាមិនមែនអាក្រាតទេ។ ពួកគេគ្មានប្រាថ្នាអ្វីក្រៅពីដើម្បី ការរត់គេចឡើយ
وَلَوْ دُخِلَتْ عَلَيْهِمْ مِنْ أَقْطَارِهَا ثُمَّ سُئِلُوا الْفِتْنَةَ لَآتَوْهَا وَمَا تَلَبَّثُوا بِهَا إِلَّا يَسِيرًا
ហើយប្រសិនបើគេបានវាយលុកចូលទៅលើពួកគេមកពីគ្រប់ ទិសទី ក្រោយមកគេបានស្នើទៅពួកគេនូវការក្បត់ ពួកគេប្រាកដជាបានទៅដល់ការក្បត់ នោះភ្លាម ហើយពួកគេមិនបានស្នាក់នៅទីនោះទៀតទេ លើកលែងតែមួយស្របក់ ប៉ុណ្ណោះ

Choose other languages: