Quran Apps in many lanuages:

Surah Al-Ahzab Ayahs #13 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَاءَتْكُمْ جُنُودٌ فَأَرْسَلْنَا عَلَيْهِمْ رِيحًا وَجُنُودًا لَمْ تَرَوْهَا ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا
ឱបណ្តាអ្នកជឿ! ចូរពួកអ្នករំលឹកឧបការគុណអល់ឡោះលើពួកអ្នក នៅពេលដែលកងទ័ពបានទៅដល់ពួកអ្នក យើងក៏បានបញ្ជូនទៅលើពួកគេ នូវវាយោ និងកងទ័ពដែលពួកអ្នកមើលមិនឃើញពួកគេទេ។ ហើយអល់ឡោះជាអ្នកឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ត
إِذْ جَاءُوكُمْ مِنْ فَوْقِكُمْ وَمِنْ أَسْفَلَ مِنْكُمْ وَإِذْ زَاغَتِ الْأَبْصَارُ وَبَلَغَتِ الْقُلُوبُ الْحَنَاجِرَ وَتَظُنُّونَ بِاللَّهِ الظُّنُونَا
នៅពេលដែលពួកគេបានទៅដល់ពួកអ្នក ពីខាងលើពួក អ្នក និងពីខាងក្រោមនៃពួកអ្នក ហើយនៅពេលដែលភ្នែកបានស្លន់ស្លោ និងចិត្តបាន ឡើងដល់បំពង់ក ពេលនោះ ពួកគេនៅតែវាយស្មាននឹងអល់ឡោះ នូវការស្មានផ្សេងៗ ទៀត
هُنَالِكَ ابْتُلِيَ الْمُؤْمِنُونَ وَزُلْزِلُوا زِلْزَالًا شَدِيدًا
នៅពេលនោះហើយ ដែលគេបានសាកល្បងពួកដែលជឿ ហើយគេបាន ធ្វើឱ្យពួកគេញ័រចំប្រប់ នូវការញ័រចំប្រប់មួយដ៏ខ្លាំងក្លា
وَإِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ مَا وَعَدَنَا اللَّهُ وَرَسُولُهُ إِلَّا غُرُورًا
ហើយនៅពេលដែលពួក ពុតត្បុត និងពួកដែលនៅក្នុងចិត្តពួកគេមានជំងឺកំពុងនិយាយថា អល់ឡោះ និងរ៉សូល របស់លោក មិនបានសន្យាចំពោះយើងទេ មានតែការបោកបញ្ឆោតប៉ុណ្ណោះ
وَإِذْ قَالَتْ طَائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِنْ يُرِيدُونَ إِلَّا فِرَارًا
ហើយ នៅពេលដែលក្រុមមួយនៃពួកគេបាននិយាយថា ឱអ្នកស្រុកយ៉ាស្រិប គ្មានទីឈរនៅ សម្រាប់ពួកអ្នកទេ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅវិញទៅ។ហើយមួយចំណែកនៃពួកគេ សុំអនុញ្ញាតណាពី ពួកគេនិយាយថា ការពិតគេហដ្ឋានទាំងឡាយរបស់ពួកយើងអាក្រាត (ទទេសូន្យ) ក្នុងករណីដែលវាមិនមែនអាក្រាតទេ។ ពួកគេគ្មានប្រាថ្នាអ្វីក្រៅពីដើម្បី ការរត់គេចឡើយ

Choose other languages: