Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #54 Translated in Khmer

وَمُصَدِّقًا لِمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَلِأُحِلَّ لَكُمْ بَعْضَ الَّذِي حُرِّمَ عَلَيْكُمْ ۚ وَجِئْتُكُمْ بِآيَةٍ مِنْ رَبِّكُمْ فَاتَّقُوا اللَّهَ وَأَطِيعُونِ
ហើយជាអ្នកបញ្ជាក់ចំពោះអ្វីដែលមាននៅចំពោះមុខយើងនៃតាវរ៉ាត ហើយយើងនឹងអនុញ្ញាតជូនពួកអ្នកនូវចំណែកខ្លះៗដែលគេបានហាមលើពួកអ្នក។ ហើយយើងបាននាំមកជូនពួកអ្នកនូវភស្តុតាង មួយមកពីម្ចាស់ពួកអ្នក។ ហេតុុនេះចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះហើយចូរពួកអ្នកគោរពតាមយើង
إِنَّ اللَّهَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۗ هَٰذَا صِرَاطٌ مُسْتَقِيمٌ
ការពិតអល់ឡោះជាម្ចាស់យើង និងជាម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកគោរពប្រណិប័តន៍លោក។ នេះជាផ្លូវមួយដ៏ត្រឹមត្រូវ
فَلَمَّا أَحَسَّ عِيسَىٰ مِنْهُمُ الْكُفْرَ قَالَ مَنْ أَنْصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنْصَارُ اللَّهِ آمَنَّا بِاللَّهِ وَاشْهَدْ بِأَنَّا مُسْلِمُونَ
ហើយនៅពេលដែលអ៊ីសាបានដឹងខ្លូនថា មានការអជំនឿពីក្នុងចំណោមពួកគេ គេក៏និយាយថាអ្នកណាជាអ្នកជួយយើងឆ្ពោះទៅអល់ឡោះ?។ ពួកហាវ៉ារីយូនថា ពួកយើងជាអ្នកជួយអល់ឡោះ ពួកយើងបានជឿនឹងអល់ឡោះហើយ ហើយសូមអ្នកធ្វើសាក្សីផងថា ពួកយើងពិតជាអ្នកដែលចុះចូលគោរព
رَبَّنَا آمَنَّا بِمَا أَنْزَلْتَ وَاتَّبَعْنَا الرَّسُولَ فَاكْتُبْنَا مَعَ الشَّاهِدِينَ
ឱម្ចាស់ពួកយើង!ពួកយើងបានជឿហើយនឹងអ្វីដែលលោកបានបញ្ចុះមក ពួកយើងបានប្រតិបត្តិតាមរ៉សូលហើយ ហេតុនេះសូមលោកកត់ត្រាពួកយើងជាមួយនឹងពួកដែលត្រូវធ្វើសាក្សីផង
وَمَكَرُوا وَمَكَرَ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
ហើយពួកគេបានធ្វើល្បិចកល ហើយអល់ឡោះក៏បានធ្វើឧបាយកលដែរ។ ហើយអល់ឡោះជាអ្នកដែលមានឧបាយកលដ៏ល្អ

Choose other languages: