Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #56 Translated in Khmer

فَلَمَّا أَحَسَّ عِيسَىٰ مِنْهُمُ الْكُفْرَ قَالَ مَنْ أَنْصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنْصَارُ اللَّهِ آمَنَّا بِاللَّهِ وَاشْهَدْ بِأَنَّا مُسْلِمُونَ
ហើយនៅពេលដែលអ៊ីសាបានដឹងខ្លូនថា មានការអជំនឿពីក្នុងចំណោមពួកគេ គេក៏និយាយថាអ្នកណាជាអ្នកជួយយើងឆ្ពោះទៅអល់ឡោះ?។ ពួកហាវ៉ារីយូនថា ពួកយើងជាអ្នកជួយអល់ឡោះ ពួកយើងបានជឿនឹងអល់ឡោះហើយ ហើយសូមអ្នកធ្វើសាក្សីផងថា ពួកយើងពិតជាអ្នកដែលចុះចូលគោរព
رَبَّنَا آمَنَّا بِمَا أَنْزَلْتَ وَاتَّبَعْنَا الرَّسُولَ فَاكْتُبْنَا مَعَ الشَّاهِدِينَ
ឱម្ចាស់ពួកយើង!ពួកយើងបានជឿហើយនឹងអ្វីដែលលោកបានបញ្ចុះមក ពួកយើងបានប្រតិបត្តិតាមរ៉សូលហើយ ហេតុនេះសូមលោកកត់ត្រាពួកយើងជាមួយនឹងពួកដែលត្រូវធ្វើសាក្សីផង
وَمَكَرُوا وَمَكَرَ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
ហើយពួកគេបានធ្វើល្បិចកល ហើយអល់ឡោះក៏បានធ្វើឧបាយកលដែរ។ ហើយអល់ឡោះជាអ្នកដែលមានឧបាយកលដ៏ល្អ
إِذْ قَالَ اللَّهُ يَا عِيسَىٰ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ الَّذِينَ كَفَرُوا وَجَاعِلُ الَّذِينَ اتَّبَعُوكَ فَوْقَ الَّذِينَ كَفَرُوا إِلَىٰ يَوْمِ الْقِيَامَةِ ۖ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
ហើយនៅពេលដែលអល់ឡោះថាឱអ៊ីសា! ការពិតយើងជាអ្នកបញ្ចប់អ្នក ជាអ្នកលើកតម្លើងអ្នកទៅកាន់យើងជាអ្នកដែល ជម្រះសំអាតអ្នកពីពួកដែលអជំនឿ និងជាអ្នកធ្វើឱ្យពួកដែលបានប្រតិបត្តិតាមអ្នក ខ្ពង់ខ្ពស់ជាងពួកដែលអជំនឿរហូតដល់ថ្ងៃបរលោក។ ក្រោយមកឆ្ពោះទៅយើងទីវិលត្រឡប់ពួកអ្នក រួចមកយើងនឹងសម្រេចក្តីរវាងពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់ទាស់ទែង
فَأَمَّا الَّذِينَ كَفَرُوا فَأُعَذِّبُهُمْ عَذَابًا شَدِيدًا فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ
រីឯពួកដែលបានអជំនឿ យើងក៏នឹងដាក់ទោសពួកគេនូវទោសទណ្ឌមួយដ៏ធ្ងន់ធ្ងរនៅក្នុងលោកនេះ និងលោកខាងមុខ។ ហើយសំរាប់ពួកគេគ្មានអ្នកជួយទេ

Choose other languages: