Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #178 Translated in Khmer

فَانْقَلَبُوا بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ لَمْ يَمْسَسْهُمْ سُوءٌ وَاتَّبَعُوا رِضْوَانَ اللَّهِ ۗ وَاللَّهُ ذُو فَضْلٍ عَظِيمٍ
រួចមក ពួកគេក៏បានវិលត្រឡប់ទៅវិញ ដោយនាំការអនុគ្រោះ និងត្រាប្រណីពី អល់ឡោះ។ គ្មានផលអាក្រក់ណាមួយប៉ះត្រូវពួកគេទេ ហើយពួកគេបានធ្វើតាម ក្តីសោមនស្សរបស់អល់ឡោះ។ ហើយអល់ឡោះប្រកបដោយការអនុគ្រោះដ៏ធំធេង
إِنَّمَا ذَٰلِكُمُ الشَّيْطَانُ يُخَوِّفُ أَوْلِيَاءَهُ فَلَا تَخَافُوهُمْ وَخَافُونِ إِنْ كُنْتُمْ مُؤْمِنِينَ
រឿងនេះមានតែស្ហៃតនទេ ដែលធ្វើឱ្យខ្លាចពួកដែលគោរពតាមវានោះ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេ ចូរពួកអ្នកខ្លាចយើងវិញ ប្រសិនបើពួកអ្នក ជាពួកដែលមាន ជំនឿពិតមែននោះ
وَلَا يَحْزُنْكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ ۚ إِنَّهُمْ لَنْ يَضُرُّوا اللَّهَ شَيْئًا ۗ يُرِيدُ اللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّا فِي الْآخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
ហើយចូរកុំឱ្យពួកដែលរួសរាន់ទៅក្នុងអជំនឿនោះ ធ្វើឱ្យអ្នក កើតទុក្ខឱ្យសោះ។ ពួកគេពិតជាមិនអាចផ្តល់ឧបសគ្គដល់អល់ឡោះបានបន្តិចឡើយ។ អល់ឡោះប្រាថ្នា នឹងមិនធ្វើឱ្យពួកគេមានជោគវាសនានៅថ្ងៃចុងក្រោយឡើយ។ រួចពួកគេត្រូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត
إِنَّ الَّذِينَ اشْتَرَوُا الْكُفْرَ بِالْإِيمَانِ لَنْ يَضُرُّوا اللَّهَ شَيْئًا وَلَهُمْ عَذَابٌ أَلِيمٌ
ការពិត ពួកដែលយកជំនឿទៅទិញការ អជំនឿ ពួកគេមិនអាចផ្តល់ឧបសគ្គដល់អល់ឡោះបន្តិចឡើយ។ ពួកគេ ត្រូវទណ្ឌកម្ម យ៉ាងខ្លោចផ្សា
وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا أَنَّمَا نُمْلِي لَهُمْ خَيْرٌ لِأَنْفُسِهِمْ ۚ إِنَّمَا نُمْلِي لَهُمْ لِيَزْدَادُوا إِثْمًا ۚ وَلَهُمْ عَذَابٌ مُهِينٌ
ពួកដែលបានអជំនឿ កុំនឹកស្មានឱ្យសោះថា ការដែលយើង ពន្យារជីវិតឱ្យពួកគេនោះ គឺសុទ្ធតែល្អសម្រាប់ខ្លួនពួកគេ។ ការពិតយើងពន្យារជីវិតឱ្យ ពួកគេនោះ គឺគ្រាន់តែដើម្បីឱ្យពួកគេរឹតតែបង្កើនបាបកម្មតែប៉ុណ្ណោះ។ រួចពួកគេត្រូវ ទណ្ឌកម្មយ៉ាងវេទនាបំផុត

Choose other languages: