Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #180 Translated in Khmer

وَلَا يَحْزُنْكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ ۚ إِنَّهُمْ لَنْ يَضُرُّوا اللَّهَ شَيْئًا ۗ يُرِيدُ اللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّا فِي الْآخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
ហើយចូរកុំឱ្យពួកដែលរួសរាន់ទៅក្នុងអជំនឿនោះ ធ្វើឱ្យអ្នក កើតទុក្ខឱ្យសោះ។ ពួកគេពិតជាមិនអាចផ្តល់ឧបសគ្គដល់អល់ឡោះបានបន្តិចឡើយ។ អល់ឡោះប្រាថ្នា នឹងមិនធ្វើឱ្យពួកគេមានជោគវាសនានៅថ្ងៃចុងក្រោយឡើយ។ រួចពួកគេត្រូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត
إِنَّ الَّذِينَ اشْتَرَوُا الْكُفْرَ بِالْإِيمَانِ لَنْ يَضُرُّوا اللَّهَ شَيْئًا وَلَهُمْ عَذَابٌ أَلِيمٌ
ការពិត ពួកដែលយកជំនឿទៅទិញការ អជំនឿ ពួកគេមិនអាចផ្តល់ឧបសគ្គដល់អល់ឡោះបន្តិចឡើយ។ ពួកគេ ត្រូវទណ្ឌកម្ម យ៉ាងខ្លោចផ្សា
وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا أَنَّمَا نُمْلِي لَهُمْ خَيْرٌ لِأَنْفُسِهِمْ ۚ إِنَّمَا نُمْلِي لَهُمْ لِيَزْدَادُوا إِثْمًا ۚ وَلَهُمْ عَذَابٌ مُهِينٌ
ពួកដែលបានអជំនឿ កុំនឹកស្មានឱ្យសោះថា ការដែលយើង ពន្យារជីវិតឱ្យពួកគេនោះ គឺសុទ្ធតែល្អសម្រាប់ខ្លួនពួកគេ។ ការពិតយើងពន្យារជីវិតឱ្យ ពួកគេនោះ គឺគ្រាន់តែដើម្បីឱ្យពួកគេរឹតតែបង្កើនបាបកម្មតែប៉ុណ្ណោះ។ រួចពួកគេត្រូវ ទណ្ឌកម្មយ៉ាងវេទនាបំផុត
مَا كَانَ اللَّهُ لِيَذَرَ الْمُؤْمِنِينَ عَلَىٰ مَا أَنْتُمْ عَلَيْهِ حَتَّىٰ يَمِيزَ الْخَبِيثَ مِنَ الطَّيِّبِ ۗ وَمَا كَانَ اللَّهُ لِيُطْلِعَكُمْ عَلَى الْغَيْبِ وَلَٰكِنَّ اللَّهَ يَجْتَبِي مِنْ رُسُلِهِ مَنْ يَشَاءُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۚ وَإِنْ تُؤْمِنُوا وَتَتَّقُوا فَلَكُمْ أَجْرٌ عَظِيمٌ
អល់ឡោះពុំដែលបណ្តោយឱ្យពួកមានជំនឿឋិត ក្នុងស្ថានភាពដែលពួកអ្នកនៅនោះទេ ទាល់តែអល់ឡោះបែងចែកអាក្រក់ពីល្អជាមុន សិន។ ហើយអល់ឡោះក៏មិនដែលបង្ហាញឱ្យពួកអ្នកនូវប្រការអាថ៌កំបាំងដែរ ក៏ប៉ុន្តែ អល់ឡោះជ្រើសរើសជនដែលលោកប្រាថ្នា ក្នុងចំណោមរ៉សូលលោក។ ហេតុនេះ ចូរពួកអ្នកជឿនឹងអល់ឡោះ ជឿនឹងរ៉សូលលោក។ ប្រសិនបើពួកអ្នកជឿ និងគោរព កោតខ្លាច ពួកអ្នកមានរង្វាន់ដ៏មហាធំធេង
وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ هُوَ خَيْرًا لَهُمْ ۖ بَلْ هُوَ شَرٌّ لَهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ហើយមនុស្សកំណាញ់ស្វិតនឹង ក្តីអនុគ្រោះ ដែលអល់ឡោះបានប្រទានដល់ពួកគេ កុំនឹកស?នាឱ្យសោះថា វាជាការ ល្អសម្រាប់ពួកគេ។ ផ្ទុយទៅវិញ វាអាក្រក់សំរាប់ពួកគេវិញទេ។ នាថ្ងៃវិនិច្ឆ័យ គេនឹង រុំព័ទ្ធករបស់ពួកគេ នូវអ្វីដែលពួកគេបានរិះកំណាញ់នោះ។ ហើយកេរមរតកមេឃ និង ដី គឺជារបស់អល់ឡោះ ។ ហើយអល់ឡោះដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្ត

Choose other languages: