Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #174 Translated in Khmer

فَرِحِينَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ وَيَسْتَبْشِرُونَ بِالَّذِينَ لَمْ يَلْحَقُوا بِهِمْ مِنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ជាពួកសប្បាយនឹងក្តីប្រណី ដែលអល់ឡោះបាន ប្រទានឱ្យពួកគេ ហើយពួកគេរីករាយនឹងដំណឹងពួកដែលនៅរស់ក្រោយពីពួកគេ ដោយមិនទាន់រួមស្លាប់នឹងពួកគេថា គ្មានទេការភ័យខ្លាចលើពួកគេ ហើយពួកគេ ក៏ឥតព្រួយបារម្ភផងដែរ
يَسْتَبْشِرُونَ بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ وَأَنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُؤْمِنِينَ
ពួកគេរីករាយនឹងការអនុគ្រោះ និងត្រាប្រណីពី អល់ឡោះ។ ហើយអល់ឡោះពិតជាមិនធ្វើឱ្យបាត់បង់ចំពោះរង្វាន់សម្រាប់ពួកដែល មានជំនឿឡើយ
الَّذِينَ اسْتَجَابُوا لِلَّهِ وَالرَّسُولِ مِنْ بَعْدِ مَا أَصَابَهُمُ الْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا مِنْهُمْ وَاتَّقَوْا أَجْرٌ عَظِيمٌ
គឺពួកដែលបានឆ្លើយតបទៅកាន់អល់ឡោះ និងរ៉សូល បន្ទាប់ ពីពួកគេត្រូវរបួស។ សម្រាប់ពួកដែលបានសាងអំពើល្អ និងគោរពកោតខ្លាច ក្នុង ចំណោមពួកអ្នក គឺរង្វាន់ដ៏មហាធំធេង
الَّذِينَ قَالَ لَهُمُ النَّاسُ إِنَّ النَّاسَ قَدْ جَمَعُوا لَكُمْ فَاخْشَوْهُمْ فَزَادَهُمْ إِيمَانًا وَقَالُوا حَسْبُنَا اللَّهُ وَنِعْمَ الْوَكِيلُ
គឺជាពួកដែលមនុស្សបាននិយាយ ទៅកាន់ពួកគេថា ការពិតមនុស្សបានមូលមីរសម្រាប់ប្រយុទ្ធនឹងពួកអ្នក ដូចនេះ ចូរ ពួកអ្នកខ្លាចពួកគេទៅ។ (សម្តីនេះ) ធ្វើឱ្យីពួកគេកាន់តែថែមជំនឿទៀត។ ហើយពួក គេថា ការគ្រប់គ្រាន់សម្រាប់ពួកយើង គឺអល់ឡោះដែលជាអ្នកគាំពារដ៏ល្អ
فَانْقَلَبُوا بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ لَمْ يَمْسَسْهُمْ سُوءٌ وَاتَّبَعُوا رِضْوَانَ اللَّهِ ۗ وَاللَّهُ ذُو فَضْلٍ عَظِيمٍ
រួចមក ពួកគេក៏បានវិលត្រឡប់ទៅវិញ ដោយនាំការអនុគ្រោះ និងត្រាប្រណីពី អល់ឡោះ។ គ្មានផលអាក្រក់ណាមួយប៉ះត្រូវពួកគេទេ ហើយពួកគេបានធ្វើតាម ក្តីសោមនស្សរបស់អល់ឡោះ។ ហើយអល់ឡោះប្រកបដោយការអនុគ្រោះដ៏ធំធេង

Choose other languages: