Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #173 Translated in Khmer

وَلَا تَحْسَبَنَّ الَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ أَمْوَاتًا ۚ بَلْ أَحْيَاءٌ عِنْدَ رَبِّهِمْ يُرْزَقُونَ
ហើយចូរអ្នកកុំនឹកស្មានឱ្យសោះថា ពួកដែលត្រូវបានគេ សម្លាប់ក្នុងផ្លូវអល់ឡោះ ជាអ្នកស្លាប់។ ផ្ទុយទៅវិញ ជាអ្នកដែលរស់នៅឯម្ចាស់ពួកគេ ដែលត្រូវគេផ្តល់អាហារ
فَرِحِينَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ وَيَسْتَبْشِرُونَ بِالَّذِينَ لَمْ يَلْحَقُوا بِهِمْ مِنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ជាពួកសប្បាយនឹងក្តីប្រណី ដែលអល់ឡោះបាន ប្រទានឱ្យពួកគេ ហើយពួកគេរីករាយនឹងដំណឹងពួកដែលនៅរស់ក្រោយពីពួកគេ ដោយមិនទាន់រួមស្លាប់នឹងពួកគេថា គ្មានទេការភ័យខ្លាចលើពួកគេ ហើយពួកគេ ក៏ឥតព្រួយបារម្ភផងដែរ
يَسْتَبْشِرُونَ بِنِعْمَةٍ مِنَ اللَّهِ وَفَضْلٍ وَأَنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُؤْمِنِينَ
ពួកគេរីករាយនឹងការអនុគ្រោះ និងត្រាប្រណីពី អល់ឡោះ។ ហើយអល់ឡោះពិតជាមិនធ្វើឱ្យបាត់បង់ចំពោះរង្វាន់សម្រាប់ពួកដែល មានជំនឿឡើយ
الَّذِينَ اسْتَجَابُوا لِلَّهِ وَالرَّسُولِ مِنْ بَعْدِ مَا أَصَابَهُمُ الْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا مِنْهُمْ وَاتَّقَوْا أَجْرٌ عَظِيمٌ
គឺពួកដែលបានឆ្លើយតបទៅកាន់អល់ឡោះ និងរ៉សូល បន្ទាប់ ពីពួកគេត្រូវរបួស។ សម្រាប់ពួកដែលបានសាងអំពើល្អ និងគោរពកោតខ្លាច ក្នុង ចំណោមពួកអ្នក គឺរង្វាន់ដ៏មហាធំធេង
الَّذِينَ قَالَ لَهُمُ النَّاسُ إِنَّ النَّاسَ قَدْ جَمَعُوا لَكُمْ فَاخْشَوْهُمْ فَزَادَهُمْ إِيمَانًا وَقَالُوا حَسْبُنَا اللَّهُ وَنِعْمَ الْوَكِيلُ
គឺជាពួកដែលមនុស្សបាននិយាយ ទៅកាន់ពួកគេថា ការពិតមនុស្សបានមូលមីរសម្រាប់ប្រយុទ្ធនឹងពួកអ្នក ដូចនេះ ចូរ ពួកអ្នកខ្លាចពួកគេទៅ។ (សម្តីនេះ) ធ្វើឱ្យីពួកគេកាន់តែថែមជំនឿទៀត។ ហើយពួក គេថា ការគ្រប់គ្រាន់សម្រាប់ពួកយើង គឺអល់ឡោះដែលជាអ្នកគាំពារដ៏ល្អ

Choose other languages: