Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #125 Translated in Khmer

وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ الْمُؤْمِنِينَ مَقَاعِدَ لِلْقِتَالِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
នៅពេល ដែលអ្នកបានចេញទាំងព្រលឹមពីគ្រួសារអ្នក ដើម្បីចាត់ចែងពួកមានជំនឿឱ្យ នៅតាមកន្លែងដើម្បីការប្រយុទ្ធ។ អល់ឡោះជាអ្នកឮ ជាអ្នកដឹងបំផុត
إِذْ هَمَّتْ طَائِفَتَانِ مِنْكُمْ أَنْ تَفْشَلَا وَاللَّهُ وَلِيُّهُمَا ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
នៅពេលដែលពួកអ្នកពីរក្រុមបានបាក់ស?រាតី ក្នុងករណីអល់ឡោះជាអ្នកគាំពារ ទាំងពីរក្រុមនោះ។ ទៅលើអល់ឡោះ ពួកមានជំនឿត្រូវប្រគល់ខ្លួនទាំងស្រុង
وَلَقَدْ نَصَرَكُمُ اللَّهُ بِبَدْرٍ وَأَنْتُمْ أَذِلَّةٌ ۖ فَاتَّقُوا اللَّهَ لَعَلَّكُمْ تَشْكُرُونَ
ហើយជាការពិតណាស់ អល់ឡោះបានជួយពួកអ្នកនៅញ្ហោទីរ ខណៈដែល ពួកអ្នកដុនដាប។ ហេតុនេះ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នក ដឹងគុណ
إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَنْ يَكْفِيَكُمْ أَنْ يُمِدَّكُمْ رَبُّكُمْ بِثَلَاثَةِ آلَافٍ مِنَ الْمَلَائِكَةِ مُنْزَلِينَ
នៅពេលដែលអ្នកនិយាយទៅកាន់ពួកមានជំនឿថា តើមិនទាន់ គ្រប់គ្រាន់ទេឬចំពោះពួកអ្នក ដែលម្ចាស់ពួកអ្នកបានបញ្ចុះម៉ាឡាអ៊ីកាត់ចំនួនបី ពាន់នាក់ជាជំនួយដល់ពួកអ្នកនោះ?
بَلَىٰ ۚ إِنْ تَصْبِرُوا وَتَتَّقُوا وَيَأْتُوكُمْ مِنْ فَوْرِهِمْ هَٰذَا يُمْدِدْكُمْ رَبُّكُمْ بِخَمْسَةِ آلَافٍ مِنَ الْمَلَائِكَةِ مُسَوِّمِينَ
ពិតហើយ បើពួកអ្នកអត់ធ្មត់ និងគោរព កោតខ្លាច ហើយពួកគេមកដល់ពួកអ្នក ដោយការវាយប្រហាររបស់ពួកគេនេះ ម្ចាស់ពួកអ្នកនឹងជួយបន្ថែមដល់ពួកអ្នកនូវម៉ាឡាអ៊ីកាត់ប្រាំពាន់នាក់ ដោយមាន សញ្ញារៀងៗខ្លួន

Choose other languages: