Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #128 Translated in Khmer

إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَنْ يَكْفِيَكُمْ أَنْ يُمِدَّكُمْ رَبُّكُمْ بِثَلَاثَةِ آلَافٍ مِنَ الْمَلَائِكَةِ مُنْزَلِينَ
នៅពេលដែលអ្នកនិយាយទៅកាន់ពួកមានជំនឿថា តើមិនទាន់ គ្រប់គ្រាន់ទេឬចំពោះពួកអ្នក ដែលម្ចាស់ពួកអ្នកបានបញ្ចុះម៉ាឡាអ៊ីកាត់ចំនួនបី ពាន់នាក់ជាជំនួយដល់ពួកអ្នកនោះ?
بَلَىٰ ۚ إِنْ تَصْبِرُوا وَتَتَّقُوا وَيَأْتُوكُمْ مِنْ فَوْرِهِمْ هَٰذَا يُمْدِدْكُمْ رَبُّكُمْ بِخَمْسَةِ آلَافٍ مِنَ الْمَلَائِكَةِ مُسَوِّمِينَ
ពិតហើយ បើពួកអ្នកអត់ធ្មត់ និងគោរព កោតខ្លាច ហើយពួកគេមកដល់ពួកអ្នក ដោយការវាយប្រហាររបស់ពួកគេនេះ ម្ចាស់ពួកអ្នកនឹងជួយបន្ថែមដល់ពួកអ្នកនូវម៉ាឡាអ៊ីកាត់ប្រាំពាន់នាក់ ដោយមាន សញ្ញារៀងៗខ្លួន
وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ لَكُمْ وَلِتَطْمَئِنَّ قُلُوبُكُمْ بِهِ ۗ وَمَا النَّصْرُ إِلَّا مِنْ عِنْدِ اللَّهِ الْعَزِيزِ الْحَكِيمِ
អល់ឡោះបានបង្កើតរឿងនេះ គ្មានអ្វីក្រៅពីការផ្តល់ក្តី រីករាយជូនពួកអ្នក និងដើម្បីឱ្យទឹកចិត្តពួកអ្នកបានកក់ក្តៅឡើយ ហើយគ្មាន ជំនួយណាក្រៅពីអល់ឡោះ ដែលជាអ្នកមានពលានុភាព គតិបណ្ឌិតបំផុត
لِيَقْطَعَ طَرَفًا مِنَ الَّذِينَ كَفَرُوا أَوْ يَكْبِتَهُمْ فَيَنْقَلِبُوا خَائِبِينَ
ដើម្បីលោកនឹងធ្វើឱ្យសាបសូន្យ នូវក្រុមមួយនៃពួកដែលបានបោះបង់ជំនឿ ឬ មួយលោកនឹងបំបាក់មុខពួកគេ រួចមកពួកគេវិលត្រឡប់ទៅវិញទាំងអស់សង្ឃឹម
لَيْسَ لَكَ مِنَ الْأَمْرِ شَيْءٌ أَوْ يَتُوبَ عَلَيْهِمْ أَوْ يُعَذِّبَهُمْ فَإِنَّهُمْ ظَالِمُونَ
ពុំមែនជាសិទ្ធិរបស់អ្នកបន្តិចឡើយ ចំពោះការងារខ្លះ ទោះបីលោកបានផ្តល់ ការប្រណីទៅលើពួកគេ ឬមួយលោកនឹងដាក់ទោសពួកគេ ពីព្រោះពួកគេជាពួក បំពាន

Choose other languages: